ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បប​ទ​ល្មើស​នេសាទ៤​ករណី​នៅ​ស្រុក​កង​មាស​ និង​ស្ទឹង​ត្រង់

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ជលផល​ចុះ​បន្តសកម្មភាព​បង្ក្រាប​ទ​ល្មើស​នេសាទ​ក្នុង​រដូវ​បើក​ក្នុងភូមិ​សាស្ត្រ​ស្រុក​កងមាស​និង​ស្រុក​ស្ទឹង​ត្រង់​នៅ​ជាប់​ដង​ទន្លេមេគង្គ​។​សកម្មភាព​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បំផ្លាញ​បទល្មើស​នេសាទ​ខុសច្បាប់​បាន​រហូត​ដល់​ទៅ…

ខេត្តកំពង់ចាម​ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ជលផល​ចុះ​បន្តសកម្មភាព​បង្ក្រាប​ទ​ល្មើស​នេសាទ​ក្នុង​រដូវ​បើក​ក្នុងភូមិ​សាស្ត្រ​ស្រុក​កងមាស​និង​ស្រុក​ស្ទឹង​ត្រង់​នៅ​ជាប់​ដង​ទន្លេមេគង្គ​។​សកម្មភាព​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បំផ្លាញ​បទល្មើស​នេសាទ​ខុសច្បាប់​បាន​រហូត​ដល់​ទៅ ៤​ករណី​ជាមួយ​នោះ​ក៏​បាន​កាប់​បំផ្លាញ​ចោល​នៅ​វត្ថុ​តាង​ខុសច្បាប់​នៅ​នឹង​កន្លែង​ទៀត​ផង​។

លោក​លី ស្រ៊ី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា​ ទោះបីជា​កម្លាំង​ជំនាញ​ជលផល​ខេត្ត​បាន​ចុះ​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​បញ្ជ្រាប​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ហើយ​បាន​យល់​ដឹង​ក្នុង​នោះ​មាន​ភាគច្រើន​បាន​យល់​ដឹង ហើយ​អ្នកខ្លះ​ទៀត​នៅ​តែ​បន្ត​បំពាន​ច្បាប់​បទល្មើស​នេសាទ​ដែល​ខុសច្បាប់ គឺ​ធ្វើ​សកម្មភាព​លួច​ដាក់​ស្បៃ​មុង​មិន​ឲ្យ​កម្លាំង​ជំនាញ​ដឹង​ឡើយ​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​បង្ក្រាប​បទ​ល្មេ​ី​ស​ជលផល រុះរើ​និង​បំផ្លាញ​ចោល​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន​០៤​ករណី​រួម​មាន​៖

+​ករណី​ទី​០១
   -​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ០៧​មាត់
   -​របាំង​ស្បៃ​មុង​ប្រវែង ៣៥០​ម៉ែត្រ
   -​បង្គោល​ចម្រឹង​ចំនួន ១២៥​ដើម
-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ០៩​គីឡូក្រាម
នៅ​ចំណុច​ទំនប់​បឹង​កក់ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

+​ករណី​ទី​០២
   -​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ០៨​មាត់
   -​របាំង​ស្បៃ​មុង​ប្រវែង ៤១៥​ម៉ែត្រ
   -​បង្គោល​ចម្រឹង​ចំនួន ១៤៥​ដើម
-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ១២​គីឡូក្រាម
នៅ​ចំណុច​បឹង​ទៀម​លាង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម​។

+​ករណី​ទី​០៣
   -​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ០៩​មាត់
   -​របាំង​ស្បៃ​មុង​ប្រវែង ២៧០​ម៉ែត្រ
   -​បង្គោល​ចម្រឹង​ចំនួន ១៣៥​ដើម
-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ០៥​គីឡូក្រាម
នៅ​ចំណុច​មុខ​វត្ត​ល្វា ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។

+​ករណី​ទី​០៤
   -​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ១១​មាត់
   -​របាំង​ស្បៃ​មុង​ប្រវែង ៣៣០​ម៉ែត្រ
   -​បង្គោល​ចម្រឹង​ចំនួន ១៦៥​ដើម

​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ០៧​គីឡូក្រាម​នៅ​ចំណុច​ជ្រោយ​ច​ង្កែ​ង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់​។
 ​សម្រាប់​ទិស​ដៅ​បន្ត​កម្លាំង​ជំនាញ​ជលផល​ខេត្ត​នៅ​តែ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​នៅ​ជាប់​ដង​ទន្លេមេគង្គ ជាមួយ​នោះ​សូម​ឱ្យ​សហគមន៍​នេសាទ​ដែល​បានដឹង​បទល្មើស​នៅ​ទីកន្លែង​ណាមួយ​សូម​ប្រញាប់​រាយការណ៍​មក​ជំនាញ​ដើម្បី​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជា​បន្ទាន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ