ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៥៥៖ ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្ដានុពល និងជាផ្លូវទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត

38 នាទី មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិ​លេខ​៥៥ ជា​​ផ្លូវ​បត់បែន​ឡើង​ចុះ​ភ្នំ អម​ដោយ​ធម្មជាតិ​បៃតង ព្រៃឈើ ជួរ​ភ្នំ ទឹកជ្រោះ…

ខេត្តពោធិ៍សាត់ ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិ​លេខ​៥៥ ជា​​ផ្លូវ​បត់បែន​ឡើង​ចុះ​ភ្នំ អម​ដោយ​ធម្មជាតិ​បៃតង ព្រៃឈើ ជួរ​ភ្នំ ទឹកជ្រោះ វាលស្រែ​គួរ​ឱ្យ​គយ
គន់​។

ផ្លូវជាតិ​នេះ ជា​ផ្លូវ​ទេសចរណ៍ធម្មជាតិ និង​ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល សម្រួល​​ដល់​ការ​ដឹក​ជញ្ជូន​កសិផល និង​ផលិតផល​ពី​ក្នុង​តំបន់​ទៅ​កាន់​ទីផ្សារ​ក្នុង និង​ក្រៅ
ប្រទេស​។

សូម​ជម្រាប​ថា ផ្លូវជាតិ​នេះ មាន​ប្រវែង​សរុប​១៨៩,១៦​គីឡូម៉ែត្រ ចាប់ពី​ខេត្តពោធិ៍សាត់ (​ផ្លូវជាតិ​លេខ​៥​ គីឡូម៉ែត្រ​លេខ​១៩១) ទៅ​ដល់​វាល​វែង​-​ថ្មដា (​ព្រំដែន​កម្ពុជា​-​ថៃ​) បាន​ចាប់​បើក​ការដ្ឋាន​សាង​សង់​ នា​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៥ និង​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ