ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​គុន​ល្បុក្កតោ​ខ្មែរ​ ចាប់ផ្ដើម​ល្បី​ខ្លាំង​នៅ​រុ​ស្ស៊ី

20 ម៉ោង មុន

រាជ​ធា​នៅ​ភ្នំពេញ ​៖ ​ក្នុង​ឱកាស​ចូលរួម​វេទិកា​កីឡា​ពិភពលោក ឯ​ល​ឧត្ដម វ៉ា​ត់ ចំ​រើ​ន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ស្តីទី​សហព័ន្ធ​គុន​ល្បុក្កតោ​កម្ពុជា…

រាជ​ធា​នៅ​ភ្នំពេញ ​៖ ​ក្នុង​ឱកាស​ចូលរួម​វេទិកា​កីឡា​ពិភពលោក ឯ​ល​ឧត្ដម វ៉ា​ត់ ចំ​រើ​ន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ស្តីទី​សហព័ន្ធ​គុន​ល្បុក្កតោ​កម្ពុជា និង​គុន​ខ្មែរ​អន្តរជាតិ ជាមួយនិង​ឯ​ឧត្តម ពេជ្រ ឃុន​បញ្ញា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហព័ន្ធ​រុ​ស្ស៊ី ​បាន​ចុះ​ពិនិត្យ​ក្លឹ​ប​គុន​ខ្មែរ និង​គុន​ល្បុក្កតោ​ នៅ​អនុ​វិទ្យាល័យ​លេខ​១៧ នា​រដ្ឋធានី​មូ​ស្គូ នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ។

ក្នុង​ការ​សាបព្រោះ​ទៅ​កាន់​យុវជន និង​ប្រជាជន​ខ្លួន រុ​ស្ស៊ីបាន​ខិតខំ​អភិវឌ្ឍ​កីឡា​វប្បធម៌ អត្តសញ្ញាណ​ជាតិខ្មែរ ដោយ​បើក​ទីលាន​ហ្វឹកហាត់ និង​កម្មវិធី​ហ្វឹកហាត់​ដល់​កូនសិស្ស​ជិត​១,០០០​នាក់​។ ទន្ទឹម​នឹង​នេះ រុ​ស្សី​បាន​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ និង គុន​ល្បុក្កតោ​ថ្នាក់​ជាតិ​ជា​រៀង​រាល់​ឆ្នាំ និង​កំពុង​ពង្រីក​ទៅ​ថ្នាក់ឧត្តម​សិក្សា​ថែម​ទៀត​ ។

ឯកឧត្ដម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ក្រោយ​បាន​ទទួល​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​បាន​ចុះ​អនុសា​រណៈ​យោគយល់​(MoU) ជាមួយ​រុ​ស្សី ជាមួយ​ភាគី​រុ​ស្ស៊ី ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​កីឡា​ប្រពៃណី​ នៃ​ប្រទេស​ទាំង​ពីរ​ ។

មិនតែប៉ុណ្ណោះ ប្រតិភូ​កីឡា​គុន​ខ្មែរ​រុ​ស្សី ​បាន​ត្រៀម​មក​ចូលរួម​ប្រកួត​ជើងឯក​គុន​ខ្មែរ​ពិភពលោក​នៅ​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២០ ខែធ្នូ ឆ្នាំ២០២៥​ ។

ឯកឧត្ដម វ៉ា​ត់ ចំរើន ចាត់​ទុក​ថា នេះ​ជា​សក្ខីកម្ម​នៃ​ការងារ​អភិវឌ្ឍន៍​កីឡា​វប្បធម៌​ជាតិ​ទៅ​កាន់​ពិភពលោក ក្រោម​ម្លប់​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​កា​ទូត​កីឡា​របស់​សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ