ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ ចុះ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត​បង្កប់​​ប្រើប្រាស់​គ្រឿងញៀន​ ​ឃាត់ខ្លួន​មនុស្ស​ជាង៣០០​នាក់​នៅ​ក្រុង​បា​វិត

3 អាទិត្យ មុន

ខេត្តស្វាយរៀង​ ៖ ​ព័ត៌មាន​បឋមបានឲ្យដឹងថា កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជាក់កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះថា កម្លាំង​នគរបាល​ជំនាញ​បាន​ឆ្មក់​ចូល​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង…

ខេត្តស្វាយរៀង​ ៖ ​ព័ត៌មាន​បឋមបានឲ្យដឹងថា កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជាក់កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះថា កម្លាំង​នគរបាល​ជំនាញ​បាន​ឆ្មក់​ចូល​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង ​កណ្តាល​ក្រុង​បា​វិត ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០​នាក់ រឹបអូស​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ ។

ប្រតិបត្ដិការ​នេះ អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿន​ញៀន និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។

​ប្រភព​ផ្លូវការ​ពី​មន្ត្រី​ជំនាញ ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០១និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០​ វិច្ឆិកា​២០២៥ កម្លាំង​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្តស្វាយរៀង ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង លោក ឡាយ ជុង​ហេង បាន​បង្ក្រាប​ករណី​រក្សារ​ទុកជួញដូរ ចាត់ចែង​សម្រួល​អោយ​ប្រើប្រាស់ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​ក្លឹ​ប​មួយ​កន្លែង​ឈ្មោះ ក្លឹ​ប​កម្សាន្តអន្តរជាតិ​បា​វិត ឋិត​នៅ​ចំណុច​សង្កាត់​បា​វិត​ក្រុង​បា​វិត ​ខេត្តស្វាយរៀង​។​ ហើយ​ប្រតិបត្តិការ​នេះ​ដែរ​ កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​ជនល្មើស​ជាង​៣០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន​ធំ​, ទូរសព្ទ​ដៃ និង​រថយន្ត មួយ​ចំនួន ផង​ដែរ​ ។

នៅ​ពេល​នេះ ​ជនសង្ស័យ​ទាំងអស់ និង​វត្ថុ​តាង ត្រូវ​បាន​យក​ទៅ​សួរនាំ ដើម្បី​ចាត់ការ​បន្ត​ទៀត​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ