ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៥ ៖ មិនត្រឹមតែជាផ្លូវទេ! គឺជាសរសៃឈាមសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាដែលអ្នកដំណើរលើកសរសើរមិនដាច់ពីមាត់

12 ម៉ោង មុន

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ ផ្លូវជាតិ​លេខ​៥…

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ ផ្លូវជាតិ​លេខ​៥ (​ផ្លូវ​អាស៊ាន​ហា​យ​វេ​លេខ​១) កំពុង​បម្រើ​ដល់​សេចក្តី​ត្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ជា​ខ្សែ​ផ្លូវ​ដ៏​ល្អ ដែល​មានការ​តោ​ត​សរសើរ​ពី​អ្នកដំណើរ​មិន​ដាច់​ពី​មាត់ ។

លោក ផ​ន រឹម បាន​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥ កំពុង​ដើរតួ​នាទី​ជំរុញ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត និង​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ធំធេង សម្រាប់​បង្កើន​ការ​នាំ​ចេញ​-​នាំ​ចូល និង​ជា​ផ្លូវ​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យសេដ្ឋកិច្ច​កម្ពុជា ពិសេស​អាច​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ការ​កកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន ។

លើស​ពី​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​មួយ​នេះ​ក៏​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​តាម​រយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ វិនិយោគ និង​ទេសចរណ៍​ផង​ដែរ​។

ផ្លូវជាតិ​លេខ ៥ (​ផ្លូវ​អាស៊ាន​ហា​យ​វេ​លេខ​១) ស្ថិត​នៅ​ក្នុង​អាទិភាព​គន្លឹះ​ទី​២ នៃ​អាទិភាព​គន្លឹះ​ទាំង​៥ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ។

គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ ៥ (​ផ្លូវ​អាស៊ាន​ហា​យ​វេ​លេខ​១) មាន​ប្រវែង​ផ្លូវ ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ​។ ផ្លូវ​មួយ​នេះ មាន​ចំណុច​ចាប់ផ្ដើម ពី​ព្រែក​ក្តាម ខេត្តកណ្ដាល និង​ចំណុច​បញ្ចប់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវ​បាន​បែងចែក​ចេញ​ជា ៣ កំណាត់ គឺ​៖ កំណាត់​ទី​១ ភាគ​ខាងជើង (​បាត់ដំបង​-​សិរី​សោភ័ណ​) កំណាត់​ទី​២ ភាគ​ខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) និង​កំណាត់​ទី​៣ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរី​សោភ័ណ​-​ប៉ោយ​ប៉ែ​ត​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ