ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និមិត្តសញ្ញាថ្មី ៖ ខេត្តស្ទឹងត្រែង ស្ថាបនារូបសំណាក «ផ្លែម្នាស់ទឹកឃ្មុំ» ដើម្បីលើកតម្កើងកសិផលអត្តសញ្ញាណ

14 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​ខេត្តស្ទឹងត្រែង បានបន្ថែមនូវនិមិត្តសញ្ញាថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីសក្ដានុពលកសិកម្ម និងអត្តសញ្ញាណដ៏ពិសេសរបស់ខ្លួន តាមរយៈការរៀបចំពិធីស្ថាបនារូបសំណាក «ផ្លែម្នាស់ទឹកឃ្មុំ» ។ រូបសំណាកដ៏ត្រដែតត្រដឹមនេះត្រូវបានប្រសិទ្ធិភាពឡើងនៅចំណុចយុទ្ធសាស្ត្រ…

ខេត្តស្ទឹងត្រែង ៖ ​ខេត្តស្ទឹងត្រែង បានបន្ថែមនូវនិមិត្តសញ្ញាថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីសក្ដានុពលកសិកម្ម និងអត្តសញ្ញាណដ៏ពិសេសរបស់ខ្លួន តាមរយៈការរៀបចំពិធីស្ថាបនារូបសំណាក «ផ្លែម្នាស់ទឹកឃ្មុំ» ។

រូបសំណាកដ៏ត្រដែតត្រដឹមនេះត្រូវបានប្រសិទ្ធិភាពឡើងនៅចំណុចយុទ្ធសាស្ត្រ ផ្លូវបំបែកច្រមុះជ្រូកចំការម៉ៃ សាក់ ដែលជាច្រកមួយ សម្រាប់ចូលមកកាន់ទីរួមខេត្តស្ទឹងត្រែងតែម្ដង ។ ​ពិធីនេះបានប្រព្រឹត្តទៅនាព្រលប់ថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯក ឧត្ដម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ។

​រូបសំណាក «ផ្លែម្នាស់ទឹកឃ្មុំ» នេះ មិនត្រឹមតែជាការតុបតែងលម្អសោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកតម្កើងនូវកសិផលអត្តសញ្ញាណខេត្តដ៏ល្បីល្បាញ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដូចទឹកឃ្មុំពោល គឺជានិមិត្តរូបនៃសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន ដ៏រឹងមាំរបស់ខេត្ត ។ ការដាក់តាំងរូបសំណាកនេះនៅផ្លូវបំបែកច្រមុះជ្រូកចំការម៉ៃសាក់ ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានគេរំពឹងថា នឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យស្គាល់កាន់តែច្បាស់ពីមោទកភាពកសិផលរបស់ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ