ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយនៅលីបង់៖ មនុស្សជាង៥០នាក់ស្លា.ប់ និងជិត៣ម៉ឺននាក់រត់ភៀសខ្លួន ក្រោយអ៉ីស្រា​អែលសម្រុកវាយប្រហារលើក្រុមហេសប៊ុល​​ឡាហ៍

53 នាទី មុន

ស​ង្ក្រា​ម​អ៉ី​រ៉​ង ៖ សង្គ្រាម​នៅ​អ៉ីរ៉​ង់​ក៏​កំពុង​រាលដាល​ដល់​លី​បង់ ដែល​នៅ​ទីនោះ​កងទ័ព​អ៉ី​ស្រា​អែ​ល​បន្ត​វាយប្រហារ​លើ​បណ្ដា​ទីតាំង​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ស្និទ្ធ​អ៉ី​រ៉​ង់ ដែល​យោង​តាម​តុល្យការ​ផ្លូវការ​ថ្មី​ចេញ ​នា​ថ្ងៃ​ទី​២​ មីនា​ថា ការ​វាយប្រហារ​ទាំងនោះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់់​ដល់​៥២​នាក់​ និង​របួស​១៥៤​នាក់​។…

ស​ង្ក្រា​ម​អ៉ី​រ៉​ង ៖ សង្គ្រាម​នៅ​អ៉ីរ៉​ង់​ក៏​កំពុង​រាលដាល​ដល់​លី​បង់ ដែល​នៅ​ទីនោះ​កងទ័ព​អ៉ី​ស្រា​អែ​ល​បន្ត​វាយប្រហារ​លើ​បណ្ដា​ទីតាំង​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ស្និទ្ធ​អ៉ី​រ៉​ង់ ដែល​យោង​តាម​តុល្យការ​ផ្លូវការ​ថ្មី​ចេញ ​នា​ថ្ងៃ​ទី​២​ មីនា​ថា ការ​វាយប្រហារ​ទាំងនោះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់់​ដល់​៥២​នាក់​ និង​របួស​១៥៤​នាក់​។

តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​ស្លាប់​៣១​នាក់​ និង​របួស​១៤៩​នាក់​ ។ ការ​វាយប្រហារ​តាម​អា​កាស​របស់​អ៉ី​ស្រា​អែ​ល​សំដៅលើ​ជាយក្រុង​ខាងត្បូង​នៃ​ក្រុង​បេ​រ៉ូ​ត ភាគ​ខាងត្បូង​ និង​ភាគ​ខាងកើត​ប្រទេស ដែល​នាំ​ឲ្យ​មានការ​រត់​ភៀសខ្លួន​របស់​មនុស្ស​២៨.៥០០​នាក់​ ។

ម្យ៉ាងវិញទៀត​ រដ្ឋាភិបាល​លី​បង់​ប្រកាស​ពី​ការ​ហាមឃាត់​សកម្មភាព​យោធា​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ ក្រោយ​ការ​វាយប្រហារ​របស់​ចលនា​នោះ​ប្រឆាំង​អ៉ី​ស្រា​អែ​ល​ដែល​នាំ​ឲ្យ​លី​បង់​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​តំបន់​ជាមួយអ៉ីរ៉​ង់​ដែរ​ ។

សេចក្ដី​សម្រេចចិត្ត​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​វាយប្រហារ​លើ​ដែនដី​អ៉ីស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២​ មីនា​ ។ ជា​ការ​តបត​វិញ​អ៉ីស្រា​អែ​ល​បាន​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា​លើ​បណ្ដា​ទីតាំង​ក្រុម​ស្និទ្ធអ៉ី​រ៉​ង់​នោះ នៅ​ជាយក្រុង​ខាងត្បូង​នៃ​រដ្ឋធានី​បេ​រូត ភាគ​ខាងត្បូង​និង​ភាគ​ខាងកើត​
ប្រទេស​។

កងទ័ព​អ៉ីស្រា​អែ​ល​អះអាង​ថា​ ការ​វាយប្រហារ​ទាំងនោះ សំដៅលើ​បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​ហេ​ស​ប៊ុល​ឡា​ហ៍​ ។ គោលដៅ​ជាង​៧០​របស់​ហេ​ស​ប៊ុល​ឡា​ហ៍​រង​ការ​វាយប្រហារ​នៅ​លី​បង់​។ ទីតាំង​ទាំងនោះ​មាន​ដូច​ជា​ឃ្លាំង​អាវុធ​និង​ជើង​ទម្រ​បាញ់​មី​ស៊ីល​ជាដើម​ ។

ប្រធានាធិបតី​លី​បង់​លោក​ចូ​សេ​ប​អា​អ៊ូ​ន បាន​បរិហារ​ជា​ថ្មី​ម្ដងទៀត ការ​ប្រើ​លី​បង់​ជាទី​តាំង​សម្រាប់​សង្គ្រាម​ដែល​ខ្លួន​មិន​ទាក់ទិន​ ។ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​លី​បង់​បាន​អំពាវនាវ​ជា​ថ្មី ​នា​ថ្ងៃ​ទី​២​មីនា​ ឲ្យ​ជនជាតិ​អា​មេ​រិ​ក​ចាកចេញ​ជា​បន្ទាន់​ពី​លីបង់​ ៕ ប្រភព៖ fr.news.yahoo.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ