ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ អង្ករខ្មែរ «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក លើកទី ៧

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អបអរសាទរ អង្ករក្រអូបប្រណីតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់ជាអង្ករល្អប្រណីតល្អផ្តាច់គេលើពិភពលោក ជាលើកទី ៧…

រាជធានីភ្នំពេញ ៖ អបអរសាទរ អង្ករក្រអូបប្រណីតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់ជាអង្ករល្អប្រណីតល្អផ្តាច់គេលើពិភពលោក ជាលើកទី ៧ នៅសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ ២០២៥ ។ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្ករក្រអូបប្រណីតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណីតល្អបំផុត លើពិភពលោក ជាលើកទី ៧ ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ ២០២៥»  ដែលរៀបចំដោយ The Rice Trader រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៧-៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ប្រភពក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា នេះគឺជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយលើកទី ១ ទទួលបានកាលពីឆ្នាំ ២០១២, លើកទី ២ នៅឆ្នាំ ២០១៣, លើកទី ៣ នៅឆ្នាំ ២០១៤, លើកទី ៤ នៅឆ្នាំ ២០១៨, លើកទី ៥ នៅឆ្នាំ ២០២២, លើកទី ៦ នៅឆ្នាំ ២០២៤, និងចុងក្រោយគឺនៅឆ្នាំ ២០២៥ នេះ ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យស្រូវអង្ករ ដែលបានចូលរួមគាំទ្រ និងផលិតអង្ករល្អបំផុត ដើម្បីចូលរួមប្រកួត រហូតទទួលបាននូវពានរង្វាន់ដ៏មានតម្លៃនេះជូនជាតិមាតុភូមិកម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ