ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​លក់​ផ្លែ​ឈើ​ម្នាក់ ត្រូវ​ចោរ​បន្លំ​លួច​កាបូប​លុយយក​ទៅ​បាត់ ​នៅ​ស្រុក​ស្វាយ​ទាប

13 ម៉ោង មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​ក្រុម​ចោរ​០២​នាក់ បាន​មក​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​ស្ត្រី​លក់​ផ្លែ​ឈើ នៅ​ខាង​មុខ​រោងចក្រ​ហ្គី​ហ្កា​ស្វាយ​រៀង រួច​ឡើង​រត់ឡើង​ជិះ​ម៉ូតូ គេចខ្លួន​ដោយ​សុ​វត្ថ​ភាព ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា…

ខេត្តស្វាយរៀង ៖ មាន​ករណី​ក្រុម​ចោរ​០២​នាក់ បាន​មក​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​ស្ត្រី​លក់​ផ្លែ​ឈើ នៅ​ខាង​មុខ​រោងចក្រ​ហ្គី​ហ្កា​ស្វាយ​រៀង រួច​ឡើង​រត់ឡើង​ជិះ​ម៉ូតូ គេចខ្លួន​ដោយ​សុ​វត្ថ​ភាព ។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា ២០២៥ នៅ​ចំណុច​តូប​លក់​ផ្លែ​ឈើ​ខាង​មុខ​រោងចក្រ ហ្គី​ហ្គា​ស្វាយ​រៀង ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​កំពុង​រៀបចំ បិទ​តូប​បម្រុង​ទៅ​ផ្ទះ ខណៈនោះ​មាន​មនុស្ស​០២​នាក់ ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ខ្មៅ ១​គ្រឿង បាន​ឈប់​នៅ​លើ​ថ្នល់ជាតិ​លេខ​១ ចំណែក​ជនសង្ស័យ​ម្នាក់ បាន​ដើរ​ចូល​មក​ក្នុង​តូប រួច​សួរ​រក​ទិញ​ផ្លែស្វាយ ១​គីឡូ ខណៈ​រូប​គាត់ ដើរទៅ​បើក​តូប យក​ស្វាយ ដោយ​ដាក់​កាបូប​លុយ​នៅ​លើ​តុ​ខាង​មុខ ទើប​ជនសង្ស័យ​បាន​បន្លំ​លួ​យ​យក​កាបូប​លុយ​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​តាម​ផ្លូវជាតិ​លេខ​១ ទៅ​ទិស​ខាងលិច​បាត់​ស្រមោល ។

ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ទៀត​ថា កាបូប​លុយ​របស់​គាត់ ដែល​ចោរលួច​ទៅ​នោះ ក្នុង​កាបូប​មាន​លុយ​ខ្មែរ ជិត​១​លាន​រៀល លុយ​ដុល្លារ​១០០​ដុល្លារ អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ ១​សន្លឹក កាត​ធនាគារ​១​សន្លឹក​។ ចោរ​ប្រើ​ល្បិច​ធ្វើ​ជា​សួរ​រក​ទិញ​ស្វាយ ពេល​ម្ចាស់​តូប​ដើរទៅ​បើក​ឃ្លុប​យក​ផ្លែស្វាយ​មក​លក់​ឲ្យ ហើយ​ឃើញ​ស្ត្រី​រង​គ្រោះ​ទុក​កាបូប​លុយ​មិន​បាន​ប្រ​យ​ត្ន័ ចោរឆក់​យក​រត់ឡើង​ជិះ​ម៉ូតូ ដែល​បក្ខពួក​វា​បញ្ឆេះ​ចាំ​នៅ​លើ​ថ្នល់​ជា​ស្រេច រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ