ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​ភ្ញៀវបា.ញ់​លុយ​លើស​ ហើយ​សុំ​ដក​លុយ​ក្រៅ តែអ្នករត់កង់បីអត់មានលុយ ផ្ទុះជម្លោះចា.ក់អ្នករត់កង់បី ផ្អើល​មុខ​វត្តកំសាន្ត​

45 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ជាភ្ញៀវ​​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​ដោយសារ​តែ​រឿង​បាញ់​លុយ​លើស​ហើយ​សុំ​ដក​លុយ​ក្រៅ ​តែជនរងគ្រោះអត់​មាន​លុយ​ក្រៅ​ ក៏​កើតជា​ជម្លោះ​ពាក្យ​សំដី​រហូត​ជនសង្ស័យ​យកកាំបិតចាក់ជនរងគ្រោះតែម្តង​ ។ ហេតុការណ៍ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹក​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​…

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ជាភ្ញៀវ​​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​ដោយសារ​តែ​រឿង​បាញ់​លុយ​លើស​ហើយ​សុំ​ដក​លុយ​ក្រៅ ​តែជនរងគ្រោះអត់​មាន​លុយ​ក្រៅ​ ក៏​កើតជា​ជម្លោះ​ពាក្យ​សំដី​រហូត​ជនសង្ស័យ​យកកាំបិតចាក់ជនរងគ្រោះតែម្តង​ ។

ហេតុការណ៍ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹក​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥ នៅ​ចំណុចខ្លាង​ទ្វារវត្ត​កំសាន្ត សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ហាស់ សុ​មាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​កង់​បី​ឥណ្ឌា ស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត ព្រៃវែង ។

ចំណែក​ជន​សង​ស្ស័​យ​ឈ្មោះ ជីវ អេ​ង​ស៊ីវ​ឡេ​ង ភេទ​ប្រុស មុខរបរ​មិន​ពិត​ ស្នាក់​នៅ​ភូមិ​ជ្រោយ​បា​សាក់ សង្កាត់ ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ត្រូវបានឃាត់ខ្លួន​ពី​បទ​ហិង្សា​ បណ្ដាលឱ្យ​​ជនរងគ្រោះ​ម្នាក់​រង​របួសធ្ងន់ ។ ជនសង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​​ជាប់​​ពន្ធនាគារ​ព្រៃ​ស ដោយត្រូវបាន​ឃាត់ខ្លួន​ពី​បទ​ឆក់​កាបូប​កាល​អំឡុង​ឆ្នាំ​២០២៣​ទើប​និង​ចេញពី​ពន្ធនាគារ​នៅ​ឆ្នាំ​២០២៥​នេះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុនពេលកើតហេតុ ជនរងគ្រោះជារត់កង់​បី​ឥណ្ឌា​បាន​ដឹក​ជនសង្ស័យ​២​នាក់​គូរ​សង្សារ​​ពី​ម្ដុំ​ស្តុ​ប​ក្រសួងមហាផ្ទៃ​ ក្នុង​គោលបំណង​ទៅ​ផ្ទះ​ជួល នៅ​ម្តុំ​វត្ត​កំសាន្ត​ លុះ​ទៅ​ដល់​ចំណុចកើតហេតុខាងលើ នារី​ជា​សង្សារ​របស់​ជនសង្ស័យ​បាន​បាញ់​លុយ​ទៅឱ្យ​​ជន​រង​គ្រោះ​លើស ​ហើយ​សុំ​អោយ​អាប់​លុយរាយ​ក្រៅ តែ​អ្នករត់​កង់​បី​ថា​គាត់​អត់​មាន​លុយ​ក្រៅ​ ក៏​កើតជា​ជម្លោះ​ពាក្យ​សំដី​ រហូត​ជនសង្ស័យ​យក​កូនកាំបិត​តូច​ចេញពី​ហោ​ប៉ាវ​ខោ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ពីមុខ​ផង ចំពី​ក្រោយផង ​បណ្ដាល​ឲ្យ​ហូរ​ឈាម​ពេញ​ខ្លួន ។

តាមប្រភពព័ត៌មានបានបន្តថា ​ពេលនោះ​​ជន​រង​គ្រោះរ​ត់ទៅ​ក្នុងភូមិ​អោយ​គេ​ជួយ ​ហើយ​​ក៍​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ក៍​ដូច​ជា​អ្នក​រត់​កង់​បី​ផ្សេង​ទៀត បាន​ស្រែក​គំហក​ទៅជនសង្ស័យ​ ស្រាប់តែ​ជនសង្ស័យ​បានរ​ត់ទៅ​វាយ​ម៉ូតូកង់​បីទៀត​ បណ្តាល​ឲ្យ​បែក​កញ្ចក់​ ហើយក៍​រត់គេច​ចូល​ទៅ​ក្នុង​វត្ត​​បាត់​តែម្តង​ ។

ក្រោយ​កើតហេតុ​ ជន​រង​គ្រោះត្រូវ​បានគេ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​បង្អែក​ច្បារ​អំពៅ ចំណែក​ជនសង្ស័យ​​រហូត​ម៉ោង​៥​​ព្រឹក​ថ្ងៃ​ដដែល ​ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ចុះទៅ​បង្ក្រាប​បាន ​រួច​នាំ​​យក​មក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ