ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនអ្នកម៉ៅការសំណង់បញ្ជូនទៅតុលាការ ចេញ​សែកស្អុយរាប់ម៉ឺនដុល្លារ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រក​ស៊ី​​​ម៉ៅ​ការ​សំណង់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កា​​​រិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​តាម​ដីកាបង្គាប់​ឲ្យ​នាំ​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​ករណី​ប្រើ​ប្រាស់​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រក​ស៊ី​​​ម៉ៅ​ការ​សំណង់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កា​​​រិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​តាម​ដីកាបង្គាប់​ឲ្យ​នាំ​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​ករណី​ប្រើ​ប្រាស់​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ពោល​គឺ​សែក​ស្អុយ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

បុរស​រូប​នេះ​មានឈ្មោះ ផល សុភាព អាយុ​៤៣​ឆ្នាំ ជា​អ្នកម៉ៅការ​សំណង់ ស្នាក់​នៅផ្ទះ​លេខ​៦៩A បុរី​ហុង​ឡាយ ផ្លូវ​លេខ​១ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​អ្នកម៉ៅការ​សំណង់​ខាងលើ​នេះ សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជន​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​​​​ឆបោក កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២៤ ប្រ​ព្រឹត្ត​នៅ​ចំណុច​អគារ​ការិយាល័យ Time Square3 ជាន់​ទី​២៥ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែ​ក ក្ក​ដា ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់ ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

ដោយ​យល់​ឃើញ​ថា ចៅក្រម​ស៊ើបសួរ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ដើម្បី​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ផល សុភាព ចូលរួម​ឆ្លើយ​បំភ្លឺ​អង្គហេតុ​ខាងលើ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ពុំ​បាន​ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ​ឡើយ ។ ដើម្បី​ធានា​ដល់​កិច្ច​ស៊ើបសួរ​ឲ្យ​មាន​លក្ខណៈ​ពេញលេញ តុលាការ​គប្បី​សម្រេច​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ផល សុភាព មក​ចំពោះ​មុខ​ចៅ​ក្រម​ស៊ើ​ម​សួរ ដើម្បី​សួរ​ចម្លើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ