ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បណ្តោយ​ឲ្យ​យឺតពេល! កត្តា​ប្រឈម​ទាំង ៦ នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (បើ​មាន​ត្រូវ​ជួប​ពេទ្យ​ភ្លាម)

12 ម៉ោង មុន

​រាជធានីភ្នំពេញ៖​ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ត្រូវ​បាន​គេ​ចាត់ទុកជា «ឃាតករ​ស្ងប់ស្ងាត់» (Silent Killer) ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ស្លាប់ និង​ពិការភាព​ភ្លាមៗ។ ការ​យល់ដឹង​ពី​កត្តា​ប្រឈម​គឺ​ជា​ជំហាន​ដំបូង​ក្នុង​ការ​ការពារ​ខ្លួន។ យោងតាម​ការ​ដាស់តឿន​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ លោកអ្នក​ដែល​មាន​លក្ខខណ្ឌ​ដូច​ខាងក្រោម…

​រាជធានីភ្នំពេញ៖​ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ត្រូវ​បាន​គេ​ចាត់ទុកជា «ឃាតករ​ស្ងប់ស្ងាត់» (Silent Killer) ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ស្លាប់ និង​ពិការភាព​ភ្លាមៗ។ ការ​យល់ដឹង​ពី​កត្តា​ប្រឈម​គឺ​ជា​ជំហាន​ដំបូង​ក្នុង​ការ​ការពារ​ខ្លួន។

យោងតាម​ការ​ដាស់តឿន​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ លោកអ្នក​ដែល​មាន​លក្ខខណ្ឌ​ដូច​ខាងក្រោម គួរតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស៖

១. កត្តា​ប្រឈម ៦ យ៉ាង​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង

កត្តា​ទាំងនេះ​រួមមាន​ទាំង​លក្ខខណ្ឌ​សុខភាព​រ៉ាំរ៉ៃ និង​ទម្លាប់​រស់នៅ​មិន​ល្អ៖

  1. អ្នក​ដែលមាន​អាយុ​ច្រើន: កត្តា​អាយុ​កាន់តែ​ច្រើន ហានិភ័យ​នៃ​ការ​ស្ទះ​សរសៃឈាម​កាន់តែ​កើនឡើង។
  2. អ្នក​ដែល​លើស​ជាតិ​ខ្លាញ់ និង​លើស​ទម្ងន់: កម្រិត​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ (កូឡេស្តេរ៉ូល) និង​ទម្ងន់​លើស​គឺជា​កត្តា​ជំរុញ​ការ​កក​ស្ទះ​សរសៃឈាម។
  3. អ្នក​ដែល​ពិសា​បារី: ការ​ជក់បារី​បំផ្លាញ​ជញ្ជាំង​សរសៃឈាម​យ៉ាង​ធ្ងន់ធ្ងរ។
  4. អ្នក​ដែលមាន​ជំងឺ​លើសឈាម: សម្ពាធ​ឈាម​ខ្ពស់​រ៉ាំរ៉ៃ​ធ្វើឲ្យ​សរសៃឈាម​ខូចខាត​កាន់តែ​លឿន។
  5. អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម: ជំងឺ​ទឹកនោមផ្អែម​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ខ្ពស់​បំផុត។
  6. អ្នក​ដែល​មិន​ធ្វើ​លំហាត់ប្រាណ ឬ​ប្រកប​របរ​នៅ​នឹង​មួយ​កន្លែង​យូរ​ម៉ោង៖ ជាពិសេស​បុគ្គលិក​ការិយាល័យ ​ ការ​ខ្វះ​ចលនា​ជំរុញ​ឲ្យ​មាន​ការ​ប្រឈម​ជំងឺ​កាន់តែ​ខ្លាំង។


ប្រសិនបើ​លោកអ្នក​មាន​កត្តា​ប្រឈម​គ្រោះថ្នាក់​ណាមួយ​ដូច​បាន​រៀបរាប់​ខាងលើ សូម​កុំ​បង្អង់​យូរ! លោកអ្នក​គួរតែទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់ពេលវេលា សំដៅ​កាត់បន្ថយ​ការ​ស្លាប់ និង​ពិការភាព​ដែល​បណ្តាល​មកពី​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ