រាជធានីភ្នំពេញ ៖ សពទារិកាម្នាក់ត្រូវគេយកមកប្លុងចោល ដោយមានកន្សែងពណ៍ផ្កាឈូករុំនៅសល់តែមុខទារិកា និងមានខោទឹកនោម១ដុំក្បែរសពផង ហើយត្រូវបានសមត្ថកិច្ចដែលមកឈរគោលដៅសម្រួលចរាចរណ៍ប្រទះឃើញ ក៏បង្កការភ្ញាក់ផ្អើល និងទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដើម្បីចុះពិនិត្យកោសល្យវិច័យនៅកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៥នៅចំណុចក្បែរវិមានឯករាជ្យ តាមផ្លូវព្រះនរោត្ដម ស្ថិតនៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកបានអោយដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិចតែងតែមកដល់គោលដៅនៅព្រឹកឡើង ដើម្បីសម្រួលចរាចរណ៍ពេលកកស្ទះតែដោយព្រឹកថ្ងៃអាទិត្យមិនសូវមានពលរដ្ឋធ្វើដំណើរទេភាគីច្រើនទៅតាមបណ្ដាកំសាន្តតាមខេត្ត តែល្ងាចឡើងដឹងតែកកស្ទះស្រាប់តែក្បែរគល់ដើមត្នោត២ដើមមានអ្វីរុំដោយកន្សែង ទើបគាត់ទៅមើលអោយជិត ស្រាប់តែឃើញទារិកាទើបនឹងកើតបានប្រហែល១អាទិត្យ មិនដឹងស្លាប់បាត់បង់ជីវិតពីពេលណាមកទេ ដោយឃើញខោទឹកនោមសម្រាប់ក្មេងតូច១ដុំនិងកន្សែងរុំក្មេងតូចរួចបានរាយការណ៍ទៅអាជ្ញាធរប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីរាយការណ៍ទៅជំនាញចុះមកពិនិត្យ និងយកសពទារិកាទៅបូជានៅឯវត្ត ហើយគេក៏មិនដឹងថាម្តាយឬក៏បងប្អូនសាច់ញាតិនោះ ដាច់ចិត្តយកសពក្មេងតូចដែលស្លាប់មកបោះចោលមិនខ្លាចបាបបុណ្យនោះទេ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខបានអោយដឹងថាករណីប្រទះឃើញសពទារិកាទើបកូនបានប្រហែល១អាទិត្យបានស្លាប់ហើយក៏មិនដឹងសាច់ញាតិឬនរណាមកយកសពប្លុងចោលនៅក្រោមដើមត្នោតក្បែរវិមានឯករាជ្យ ហើយបានសហការជាមួយលោកចៅសង្កាត់និងផ្នែកជំនាញយករថយន្តមន្ទីរពេទ្យបង្អែកមកដឹកយកសពទារិកាទៅវត្ត ដើម្បីពិនិត្យកោសល្យវិច័យ បើមិនមានអ្វីគួរកត់សម្គាល់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ និងចាត់ចែងបូជាសពទារិកាតែម្ដង ៕







ចែករំលែកព័តមាននេះ