ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាម៨០នាក់ ទទួលបានការបណ្តុះបណ្តាលគ្រប់គ្រងប្រាសាទ​និងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន

1 នាទី មុន

ខេត្តសៀមរាប៖ សិក្ខាកាមចំនួន៨០នាក់ ទទួលបានការបណ្តុះបណ្តាល​គ្រប់គ្រងប្រាសាទ និងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន។ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ​អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព…

ខេត្តសៀមរាប៖ សិក្ខាកាមចំនួន៨០នាក់ ទទួលបានការបណ្តុះបណ្តាល​គ្រប់គ្រងប្រាសាទ និងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន។

យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ​អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាម ជាមន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា ចូលរួមសរុបចំនួន៨០នាក់ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបន្ថែម ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងធានាបាននូវវិធានការនានាក្នុងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន ដែលប្រព្រឹត្តឡើងដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

ថ្លែងបើកក្នុងកម្មវិធី ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃ ការខ្វល់ខ្វាយរបស់អាជ្ញាធរជាតិអប្សរា គឺតែងតែផ្តោតលើការពង្រឹងសមត្ថភាពរបស់មន្ត្រី-បុគ្គលិកដែលបំពេញការងារនៅតាមផ្នែកនីមួយៗ។

ឯកឧត្តម មានប្រសាសន៍បន្តថា ការខ្វល់ខ្វាយនេះ សំដៅលើការពង្រឹងនៃសាមគ្គីភាព ពង្រឹងនៃភាពប្រទាក់ក្រឡារវាងក្រុមការងារគ្រប់ផ្នែក ដែលកំពុងតែបំពេញភារកិច្ចនៅតាមតំបន់ប្រាសាទ មាននាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

ស្ថិតនៅជាប្រចាំតាមគោលដៅផ្ទាល់ ហើយក្នុងនាមថ្នាក់ដឹកនាំ តែងតែលើកទឹកចិត្ត និងតម្រង់ទិសនូវដំណោះស្រាយផ្សេងៗ ដើម្បីឱ្យការងារទាំងនោះសម្រេចបានប្រសិទ្ធភាពខ្ពស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ