ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាក្លាយជាដៃគូសកល ! ក្រូអាស៊ីគ្រោងចុះ MoU មីន និងគ្រោងនាំអ្នកជំនាញពាណិជ្ជកម្មមកកម្ពុជាដើមឆ្នាំ២០២៦

6 ម៉ោង មុន

ជប៉ុន ៖ កម្ពុជា និង​ក្រូ​អាស៊ី ពិនិត្យ​លទ្ធភាព​បង្កើត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​ក្នុង​វិស័យ​សកម្មភាព​មីន ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​មីន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​នេះ ។ ជាក់ស្តែង​ថ្ងៃ​ទី​២២…

ជប៉ុន ៖ កម្ពុជា និង​ក្រូ​អាស៊ី ពិនិត្យ​លទ្ធភាព​បង្កើត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​ក្នុង​វិស័យ​សកម្មភាព​មីន ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​មីន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​នេះ ។

ជាក់ស្តែង​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ ក្នុង​ឱកាស​ចូលរួម​សន្និសីទ​ស្តី​ពី​សកម្មភាព​មីន​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម GORDAN GRLIĆ RADMAN រដ្ឋមន្ត្រី​ការ​បរទេស និង​កិច្ចការ​អឺរ៉ុប​នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ។

ក្នុង​ជំនួប​នោះ ឯកឧត្តម GORDAN GRLIĆ RADMAN បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​កិច្ច​ខិត​ប្រែង​ក្នុង​សកម្មភាព​មីន​មនុស្សធម៌​របស់​កម្ពុជា និង​គ្រោង​នឹង​ចាប់ផ្តើម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​វិស័យ​សកម្មភាព​មីន តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ។

ឯកឧត្តម GORDAN GRLIĆ RADMAN ក៏​បាន​លើក​ឡើង​ដែរ​ថា កម្ពុជា គឺជា​ទីតាំង​សំខាន់​សម្រាប់​ក្រូ​អាស៊ី ក្នុង​ការ​បង្កើន​បណ្តាញ​ទំនាក់ទំនង​នៅ​ក្នុង​តំបន់​អាស៊ាន​ក៏​ដូច​ជា តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទាំងមូល ហើយ​ឯកឧត្តម​នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​ដើមឆ្នាំ​២០២៦ ដោយ​មានការ​ចូលរួម​ជាមួយ​ដោយ​វិនិយោគ​គិ​ន និង​អ្នកជំនាញ​ពាណិជ្ជកម្ម ដើម្បី​ស្វែង​យល់ និង​បង្កើន​កិច្ចសហការ​ក្នុង​វិស័យ​សំខាន់​ៗ​ដូច​ជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និង​រួម​ទាំង​វិស័យ​មីន​ផង​ដែរ ។

ឯក​ឧត្ត​បណ្ឌិត លី ធុ​ជ វាយតម្លៃ​ខ្ល​ស់​ចំពោះ​ឯកឧត្តម GORDAN GRLIĆ RADMAN ក៏​ដូច​ជា​ប្រទេស​ក្រូ​អាស៊ី ដែល​មើលឃើញ​ពី​សក្តានុពល​របស់​កម្ពុជា និង​បាន​លើក​ឡើង​ដែរ​ថា កម្ពុជា​មាន​បរិយាកាស​វិនិយោគ​អំណោយផល​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​រឹង​មាំ ដែល​ជា​លក្ខណៈ​ពិសេស​សម្រាប់​ការ​វិនិយោគ​របស់​ក្រូ​អាស៊ី ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លើក​ឡើង​ផង​ដែរ​ថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់ ក្នុង​កិច្ចសហការ​ជាមួយ​ក្រូ​អាស៊ី ក្នុង​វិស័យ​សកម្មភាព​មីន ហើយ​ភាព​ជោគជ័យ បទ​ពិសោធន៍ និង​ជំនាញ​របស់​កម្ពុជា នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ដៃគូ​ដ៏​សំខាន់​របស់​ក្រូ​អាស៊ី ក្នុង​កិច្ចការ​សកម្មភាព​មីន ទាំង​ក្នុង​តំបន់ និង​ទូ​ទាំង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ