ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមនុស្សធម៌កម្ពុជាទៅអ៊ុយក្រែន ៖ យើងយល់ច្បាស់ពីការឈឺចាប់ដោយសារមីនមិនចង់ឃើញប្រទេសណាមួយរងគ្រោះដូចយើងឡើយ

5 ម៉ោង មុន

ជប៉ុន ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ ៖ ការ​ចែករំលែក​បទ​ពិសោធន៍ និង​ជំនាញ​សកម្មភាព​មីន​របស់​កម្ពុជា​កើត​ចេញ​ដោយ​កម្ពុជា​យល់​ច្បាស់​អំពី​ការ​រង​គ្រោះ និង​ការ​ឈឺចាប់ បង្ក​ដោយ​មីន…

ជប៉ុន ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ ៖ ការ​ចែករំលែក​បទ​ពិសោធន៍ និង​ជំនាញ​សកម្មភាព​មីន​របស់​កម្ពុជា​កើត​ចេញ​ដោយ​កម្ពុជា​យល់​ច្បាស់​អំពី​ការ​រង​គ្រោះ និង​ការ​ឈឺចាប់ បង្ក​ដោយ​មីន និង​មិន​ចង់​ឃើញ​ប្រទេស ឬ​ជាតិ​សាសន៍​ណាមួយ​រង​គ្រោះ​ដូច​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញារ​មីន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២២ ខែតុលា​នេះ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​គូសបញ្ជាក់​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​ធ្លាប់​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​មីន កម្ពុជា​បាន​ក្លាយជា​ប្រទេស​ឈានមុខ​គេ ក្នុង​សកម្មភាព​មីន​សកល និង​តែងតែ​ចែករំលែក​បទ​ពិសោធន៍ និង​ជំនាញ​របស់​ខ្លួន​ទៅ​កាន់​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដើម្បី​រួមចំណែក​សម្រេច​បាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​ពិភពលោក ។

កា​ចែករំលែក​របស់​កម្ពុជា កើត​ចេញ​ដោយ​កម្ពុជា​យល់​ច្បាស់​អំពី​ការ​រង​គ្រោះ និង​ការ​ឈឺចាប់​បង្ក​ដោយ​មីន និង​មិន​ចង់​ឃើញ​ប្រទេស ឬ​ជាតិ​សាសន៍​ណាមួយ​រង​គ្រោះ​ដោយ​ដូច​កម្ពុជា ។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ឯកឧត្តម លី ធុ​ជ ត្រូវ​បាន​ចាត់តាំង​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម និង​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​ស្តី​ពី​សកម្មភាព​មីន​អ៊ុយ​ក្រែ​ន ឆ្នាំ​២០២៥ ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​២២ ដល់​២៣ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​នាម​ជប៉ុន​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋ​ភាគី​លើក​ទី​២២ នៃ​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​)
តាម​រយៈ​សុន្ទរកថា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី តាង​នាម សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ដែល​បាន​រៀបចំ​សន្និសីទ​ដ៏​សំខាន់​នេះ និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​មីន​មនុស្សធម៌​សកល ក៏​ដូច​ជា ការ​ចូលរួម​ក្នុង​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ដោយ​បាន​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្តល់​ដី​សុវត្ថិភាព​ជូន​សហគមន៍ និង​ស្តារ​ឡើង​វិញ​នូវ​ក្តី​សង្ឃឹម និង​សេ​ក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន ។

ឯក​ឧត្ត​បណ្ឌិត បាន​ថ្លែង​ជូន​អង្គ​សន្និសីទ​ដែរ​ថា កម្ពុជា​ធ្លាប់​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ឆន្ទៈ​ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បន្ត​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន តែងតែ​ចាត់​ទុក​ការងារ​បោសសម្អាត​មីន ជា​បេះដូង​ស្នូល​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

កម្ពុជា​បាន​ប្រែ​ក្លាយជា​ប្រទេស​ឈានមុខ​ក្នុង​សកម្មភាព​មីន​សកល ដោយ​បាន​ប្រែក្លាយ​ដី​រង​គ្រោះ​ទៅ​ជា​ដី​មាន​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ និង​អភិវឌ្ឍន៍ និង​បាន​ចូលរួម​ចែករំលែក​បទ​ពិសោធន៍ និង​ជំនាញ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក​ដែល​រួម​ទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ ដើម្បី​ចូលរួម​សម្រេច​បាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​ពិភពលោក ។

ឯកឧត្តម លើក​ឡើង​ថា សកម្មភាព​មីន គឺ​មិនមែន​ត្រឹមតែ​ជា​ការ​បោសសម្អាត​មីន​នោះ​ទេ តែ​ជា​ការ​ផ្តល់​នូវ​ឱកាស​ថ្មី​សម្រាប់​ការ​កសាង​ឡើង​វិញ​វិស័យ​កសិកម្ម វិស័យ​អប់រំ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

ឯកឧត្តម បាន​គូសបញ្ជាក់​ថា ការ​ចូលរួម​ចែករំលែក​របស់​កម្ពុជា កើត​ចេញ​ដោយ​កម្ពុជា​យល់​ច្បាស់​អំពី​ការ​រង​គ្រោះ និង​ការ​ឈឺចាប់​បង្ក​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​មិន​ចង់​ឃើញ​ប្រទេស ឬ​ជាតិ​សាសន៍​ណាមួយ​រង​គ្រោះ​ដោយសារ​អាវុធ​ដ៏​ព្រៃផ្សៃ​នេះ​ឡើយ ហើយ​ការ​ចូលរួម​របស់​កម្ពុជា ក្នុង​សកម្មភាព​មីន​សាកល ប្រកាន់ខ្ជាប់​ទៅ​តាម​គោលការណ៍​មនុស្សធម៌ និង​មិន​មាន​និ​ន្ន​នា​ការ​នយោបាយ​ណាមួយ​ឡើយ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ទោះ​កម្ពុជា​បាន​បញ្ចប់​តួនាទី​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ កម្ពុជា​នៅ​តែ​មាន​មោទនភាព ដែល​បាន​ដឹកនាំ​រៀបចំ និង​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​សៀមរាប​-​អង្គរ​ឆ្នាំ​២០២៥-២០២៩ ដែល​ជា​ផែនទី​បង្ហាញផ្លូវ​សកម្មភាព​មីន​សាកល ហើយ​កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​គាំទ្រ​សម្មភាព​មីន​សាកល តាម​រយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស ការ​កសាង​សមត្ថភាព ការ​ចូលរួម​ក្នុង​បេស​សកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និង​ការ​គាំទ្រ​ដល់​សហគមន៍​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ