ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​ឈឺ​ច្រើន គួរតែ​ងូតទឹក​បែប​នេះ

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ងូតទឹក​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​គួរតែ​ងូតទឹក​ឲ្យ​តាម​លំដាប់ មាន​ន័យ​ថា ដំបូង​អ្នក​គួរតែ​លុបមុខ​ឲ្យ​ស្អាត​ជា​មុន​សិន ទើប​លាង​សម្អាតខ្លួន ហើយ​កក់សក់​តាម​ក្រោយ​។ ការ​ធ្វើ​បែប​នេះ ទើប​ជា​របៀប​ត្រឹមត្រូវ​ក្នុង​ការ​ងូតទឹក​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ងូតទឹក​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​គួរតែ​ងូតទឹក​ឲ្យ​តាម​លំដាប់ មាន​ន័យ​ថា ដំបូង​អ្នក​គួរតែ​លុបមុខ​ឲ្យ​ស្អាត​ជា​មុន​សិន ទើប​លាង​សម្អាតខ្លួន ហើយ​កក់សក់​តាម​ក្រោយ​។ ការ​ធ្វើ​បែប​នេះ ទើប​ជា​របៀប​ត្រឹមត្រូវ​ក្នុង​ការ​ងូតទឹក​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​។

មិន​ថា​ខែត្រជាក់ ឬ​ក្តៅ​ទេ ទឹក​ដែល​អ្នក​ងូត​គួរតែ​ស្ថិត​ក្នុង​ចន្លោះ​៣៥​អង្សា​សេ ដល់​៣៧​អង្សា​សេ ព្រោះ​សីតុណ្ហភាព​ទឹក​ក្នុង​ចន្លោះ​នេះ អាច​ការពារ​ស្បែក​អ្នក​បាន​ល្អ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​។

រយៈពេល​ដែល​អ្នក​ងូតទឹក​មិន​គួរ​ឲ្យ​ហួស​ពី​១៥​នាទី​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ ជា​ពិសេស ក្រោយ​ពេល​ហាត់ប្រាណ ញ៉ាំ​ស្រា ញ៉ាំ​ឆ្អែត ឬ​មិន​ទាន់​ញ៉ាំ​អាហារ អ្នក​មិន​គួរ​ងូតទឹក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​សុខភាព​អ្នក​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ​។

អ្នក​មិន​គួរ​ងូតទឹក​ច្រើន​ដង​ពេក​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ទន់ខ្សោយ​។

នៅ​ពេល​ដែល​អ្នក​ងូតទឹក អ្នក​គួរតែ​បើក​ម៉ាស៊ីន​ប៊ឺ​ត​ធូលី ដើម្បី​ឲ្យ​ខ្យល់​ក្តៅ​អាច​ចេញ​ក្រៅ​អស់ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​អាច​សន្លប់​នៅ​បន្ទប់ទឹក​។ ដូចនេះ អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងលើ ដើម្បី​សុខភាព​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ