ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បា.ញ់​លុយ​​ពី​កុង​ធនាគារ​ប្រពន្ធចូល​កុង​​ខ្លួន​យក​ទៅ​លេងល្បែង​​​អន​ឡាញ ​ពេលចាញ់​អស់​​​ប្រពន្ធ​សុំ​លែងលះ​ ទាល់ច្រកបញ្ចប់​ទាំង​បែប​នេះ

2 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖  ដូច​ពាក្យចាស់​លោក​ថា ល្បែង​តែងតែ​វិនាស ។ បុរស​ម្នាក់​គិត​ខ្លី​ចងក​ស្លាប់​ចោល​ប្រពន្ធ ក្រោយ​លួច​បាញ់​លុយ​ចេញពី​កុង​ធនាគារ​ប្រពន្ធ ចូល​កុង​របស់​ខ្លួន យក​ទៅ​លេងល្បែង​តាម​អន​ឡាញ​ចាញ់​អស់ ខឹង​ប្រពន្ធ​សុំ​លែងលះ…

ខេត្តកណ្តាល ៖  ដូច​ពាក្យចាស់​លោក​ថា ល្បែង​តែងតែ​វិនាស ។ បុរស​ម្នាក់​គិត​ខ្លី​ចងក​ស្លាប់​ចោល​ប្រពន្ធ ក្រោយ​លួច​បាញ់​លុយ​ចេញពី​កុង​ធនាគារ​ប្រពន្ធ ចូល​កុង​របស់​ខ្លួន យក​ទៅ​លេងល្បែង​តាម​អន​ឡាញ​ចាញ់​អស់ ខឹង​ប្រពន្ធ​សុំ​លែងលះ ឆាត​មក​ប្រពន្ធលា​ហើយ​ប្រពន្ធ​សម្លាញ់ រួច​ចងក​ស្លាប់​ក្នុងផ្ទះ ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ​វិញ ក៏​ឃើញ​​​ប្តី​ស្លាប់​ទៅ​ហើយ  ។  

ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៥៥​នាទីយប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ស្ថិត​ចំណុច​ភូមិ​កប់​ចន្លុះ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​បញ្ជាក់​អោយ​ដឹង​ថា សព​បុរស​ដែល​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​នេះ​មានឈ្មោះ ប៉ែន សុខ​ជា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ
ជាកសិ​ករ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ លោកស្នងការ​រង​ទទួល​ជំនាញ និង​លោក​អធិការ​ស្រុក​អង្គស្នួល បាន​បញ្ជា​ឲ្យ​កម្លាំង​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ បាន​សាកសួរ​ទៅ​កាន់​ប្រពន្ធ​ជន​រង​គ្រោះ​មានឈ្មោះ គង់ ណ​ម​ អាយុ​៣១​ឆ្នាំ ជាកម្ម​ការិនី​រោងចក្រ​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ញៀន​នឹង​ល្បែង«អន​ទ្បា​ញ»ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​។ ​​ហើយ​ខ្លួន​តែងតែ​ហាម​ជន​រង​គ្រោះ​មិន​អោយ​លេង តែ​ជន​រង​គ្រោះ​មិន​ស្ដាប់ ។

លុះ​មក​ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨ និង​៤៨​នាទី​យប់ ជន​រង​គ្រោះ​ជា​ប្តី​បាន​លួច​បាញ់​លុយ​ពី​កុង​ធនាគារ​ក្នុង​ទូរស័ព្ទ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​កុង​ធនាគារ​ក្នុង​ទូរស័ព្ទ​ជន​រង​គ្រោះ​ចំ​នួ​ន​លុយ​២៣០​ដុល្លា​ដើម្បី​យក​ទៅ​លេងល្បែង​តាម​អន​ឡាញ ហើយ​បាន​ចាញ់​អស់​ ​ទើប​ខ្លួន​ខឹង​ហើយ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្តី ប្តី​ក៏​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាត់​ទៅ​ពុំ​ឃើញ​ចូល​ផ្ទះ​វិញ​ទេ ។ ពេល​នោះ ​ខ្លួន​ក៏​បាន​ទាក់ទង​តាម​រយៈ​ទូ​ស័ព្ទ​ដៃ​ទៅ​ប្តី​ហើយ​បាន​និយាយ​ថា ​យើង​លែងលះ​គ្នា​ទៅ តែ​ប្តី​មិន​តប​។ 

ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤ និង​០០​នាទី​រសៀល​ក៏​ស្រាប់​តែ​ប្តី​ឆាត​មក​ប្រាប់​ខ្លួន​ថា «លា​ហើយ​ប្រពន្ធ​សម្លាញ់» តែ​ខ្លួ​ន​ពុំ​ចា​ប់​អារម្មណ៍​ និង​ជន​រង​គ្រោះ​ព្រោះ​ខ្លួន​កំពុង​តែ​ធ្វើការ​ក្នុង​រោងចក្រ ។ លុះដល់​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ ខែ ឆ្នាំ​ដដែល​ទើប​ខ្លួន​បាន​ចេញពី​ធ្វើការ​រោងចក្រ​វិញ​ ក៏​​ត្រឡប់​មក​ដល់​ផ្ទះ ឃើញ​ទ្វារផ្ទះ​ចាក់សោ​ពី​ខាងក្នុង ពេល​នោះ​ប្រពន្ធ​បាន​ស្រែកហៅ​ជន​រង​គ្រោះ​អោយ​បើកទ្វារ តែ​គ្មាន​អ្នកឆ្លើយ​តប ទើប​មានការ​សង្ស័យ​ក៏​បាន​ហៅ​ប្អូនថ្លៃ​មក​ជួយ​មើល និង​គាស់​សោរ​ចូល​ទៅ​ក្នុងផ្ទះ​ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ចងក​ និង​ខ្ស​ហ្វ្រាំង​កង់​ជាប់​និង​ដែក​ទ្វារ​ស្លាប់​បាត់​ទៅ​ហើយ ។ 

បន្ទាប់​មក ​សមត្ថកិច្ច​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ ស្រុក​អង្គស្នួល​ដោយ​មានការ​ចូលរួម​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ពួច លោក​ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ មេ​ភូមិ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ធ្វើការ​ពិនិត្យ​លើ​ជន​រង​គ្រោះ​ឃើញ​ថា សព​មាន​សភា​រឹង​, សព​ស្លៀកខោ​ខូវ​ប៊​យ​ជើងវែង​ព​ណ៌​ខៀវ មាន​ពាក់​ខ្សែរ​ក្រ​វ៉ា​ត់​ពណ៌​ខ្មៅ និង​ពាក់អាវ​យឺត​ដៃ​បែង​ពណ៌​ទឹក​បិ​ច , មាន​ស្លាកស្នាម​ពី​គុម្ពត្រចៀក​ឆ្វេង​ដល់​គុម្ពត្រចៀក​ស្ដាំ និង​ពិការ​ជើង​ឆ្វេង​, ខ្នង​នៃ​សព​មាន​សភាព​ស្រុង​ឈាម​, ក្រចក់ដៃ​និង​ក្រចកជើង​ឡើង​ពណ៌​ស្វាយ ក្រៅពី​នោះ​ពុំ​ស្លាក់ស្នាម​អ្វី​ឡើយ​។

តាម​ការ​សន្និដ្ឋាន យោង​តាម​លោកគ្រូ​ពេទ្យ​និង​ជំនាញ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​អត្តឃាត​ចង.ក និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕  ​