ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​មន្ទីរ​​កសិកម្ម​នាំ​អំណោយ​លោក​រដ្ឋ​មន្ត្រី​និង​សមា​គម​​ជូន​ភរិយា​សពមន្ត្រី​ចូល​និ​វត្តន៍

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ កញ្ញា​​ហេង​ គឹម​ស្រៀង អនុ​ប្រ​ធាន​មន្ទីរ​កសិកម្ម​ខេត្ត តំណាង​ឱ្យ​លោក​ប្រ​ធាន​មន្ទី​រ​ និង​ពិសេស​តំណាង​ឱ្យ​លោក​បណ្ឌិត​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រ​សួង​ក​សិកម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា បាន​ដឹក​នាំ​សហការី​នាំ​យក​នូវ​​អំណោយ​សមា​គម និង​អំណោយ​លោក​បណ្ឌិត​រដ្ឋ​មន្ត្រី​​ទៅ​ផ្តល់​ជូន​លោក​

ខេត្ត​កំពង់​ឆ្នាំង ៖ កញ្ញា​​ហេង​ គឹម​ស្រៀង អនុ​ប្រ​ធាន​មន្ទីរ​កសិកម្ម​ខេត្ត តំណាង​ឱ្យ​លោក​ប្រ​ធាន​មន្ទី​រ​ និង​ពិសេស​តំណាង​ឱ្យ​លោក​បណ្ឌិត​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រ​សួង​ក​សិកម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា បាន​ដឹក​នាំ​សហការី​នាំ​យក​នូវ​​អំណោយ​សមា​គម និង​អំណោយ​លោក​បណ្ឌិត​រដ្ឋ​មន្ត្រី​​ទៅ​ផ្តល់​ជូន​លោក​ស្រី​ស៊ុំ សុខានី ត្រូវ​ជា​ភរិយា​សព​លោក​​តូច​ យឿន មន្ត្រី​ចូល​និវត្តន៍​ និងជា​អតី​ត​អនុ​ប្រ​ធាន​មន្ទី​រកសិកម្ម​ខេត្ត​កំពង់​ឆ្នាំង។ អំណោយ​ដែល​បានផ្តល់​ជូន​នៅ​ថ្ងៃ​នោះ​មាន​ទឹក​ប្រាក់​ចំនួន​៦លាន​រៀល និង​អង្ករ​១០​០​គីឡូ​ក្រាម។ ពិធី​ប្រ​គល់​អំណោយ​នោះ​បាន​ប្រ​ព្រឹត្តទៅ​នៅ​លំនៅ​ឋាន​របស់​សព​លោក​តូ​ច យឿន ស្ថិត​ក្នុង​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់​ឆ្នាំងក្រុង​កំពង់​ឆ្នាំង។

លោក​ស្រី​ស៊ុំ សុខានី បាន​ថ្លែង​​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​បណ្ឌិត​ច័ន្ទ សារុន ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​គ្រួ​សារ​មន្ត្រី​កសិកម្ម​ ជា​ពិសេស​ក្រុម​គ្រួ​សារ​ណា​ដែល​កំពុង​ជួប​ការ​លំបាក​។ លោក​ស្រី​បានលើក​ដៃ​បួង​សួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរ​ក្សា​ដល់​លោក​បណ្ឌិត​ និង​លោក​ជំ​ទាវព្រម​ទាំង​ក្រុម​គ្រួ​សារ ​សូម​ជួប​ប្រ​ទះ​តែ​សេច​ក្តី​​សុខ កុំ​បីឃ្លៀង​ឃ្លាត​ឡើយ៕