ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំធ្លាប់កើតមានទេ គ្រោះទឹកជំនន់នៅ​ម៉ិចស៊ិក​ស្លា.ប់៦៤នាក់ បាត់ខ្លួន៦៥នាក់​

6 ម៉ោង មុន

ប្រទេសម៉ិចស៊ិក​ ៖ ប្រទេសម៉ិចស៊ិកជួបប្រទះ​នឹង​គ្រោះ​ធម្មជាតិ​​ដ៏​អា​ក្រក់បំផុតមួយពុំធ្លាប់មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ក្នុង​រដ្ឋ​ជា​ច្រើន​នា​ភាគ​កណ្ដាល​និង​ភាគ​ខាងកើត​ប្រទេស​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ប្រកបដោយ​សោកនាដកម្ម​។ តុល្យការ​ចុង​ក្រោយ​មួយ​ប្រកាស​ដោយ​រដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​១៣​តុលា រៀបរាប់​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៦៤​នាក់ ​និង​៦៥​នាក់​បាត់​ខ្លួន ពិសេស​ក្នុង​រដ្ឋ​វេ​ឡា​គ្រូ​ស…

ប្រទេសម៉ិចស៊ិក​ ៖ ប្រទេសម៉ិចស៊ិកជួបប្រទះ​នឹង​គ្រោះ​ធម្មជាតិ​​ដ៏​អា​ក្រក់បំផុតមួយពុំធ្លាប់មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ក្នុង​រដ្ឋ​ជា​ច្រើន​នា​ភាគ​កណ្ដាល​និង​ភាគ​ខាងកើត​ប្រទេស​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ប្រកបដោយ​សោកនាដកម្ម​។

តុល្យការ​ចុង​ក្រោយ​មួយ​ប្រកាស​ដោយ​រដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​១៣​តុលា រៀបរាប់​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៦៤​នាក់ ​និង​៦៥​នាក់​បាត់​ខ្លួន ពិសេស​ក្នុង​រដ្ឋ​វេ​ឡា​គ្រូ​ស រដ្ឋ​ហ៊ី​ដាល់​ហ្គោ និង​រដ្ឋ​ពូអុីប្លា​។
អ្នក​ទទួលខុសត្រូវ​ខាង​កិច្ច​ការពារ​ស៊ីវិល​ជាតិ​លោក​ឡូ​រ៉ា​វេ​ឡាស​កេស​លើក​ឡើង​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​កត់សម្គាល់​ឃើញ​រវាង​ថ្ងៃ​ទី​៦​ មក​ទី​៩ ​តុលា​ បណ្ដាល​ឲ្យ​ទឹកស្ទឹង​ទាំងឡាយ​ឡើង​ខ្ពស់​ជោរជន់​ ។

ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ពី​ធម្មតា​បណ្ដាល​ឲ្យ​មានការ​បាក់​ដី ទឹកជំនន់​ខ្លាំង​ភ្លាម​ៗ​និង​ការ​បាក់​ផ្លូវថ្នល់​។ គឺ​រដ្ឋហ៊ីដាល់​ហ្គោ​ភាគ​ឦសាន​ម៉ិចស៊ិក ដែល​សភាព​ការ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជាងគេ​។ ក្នុង​រដ្ឋ​នោះ​អាជ្ញាធរ​អះអាង​ពី​មនុស្ស​ដល់​៤៣​នាក់​បាត់​ខ្លួន ក្នុង​តំបន់​ភ្នំ​ដែល​ភូមិ​ជា​ច្រើន​កំពុង​ស្ថិត​នៅ​ដាច់​ពី​គេ​។

A man uses wheelbarrow to remove mud and debris from a home as torrential rains from tropical storm Raymond triggered landslides and flooding in Jalcocotan, Nayarit state, Mexico October 12, 2025. REUTERS/Christian Ruano

បណ្ដា​ផ្លូវថ្នល់​ត្រូវ​ដាច់​នាំ​ឲ្យ​មានការ​លំបាក​ក្នុង​ប​ការ​ចូល​ទៅ​ជួយ​សង្គ្រោះ ប​ង្ចំ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា ដើម្បី​បញ្ជូនស្បៀង​និង​ថ្នាំពេទ្យ​ទៅ​។ ក្រៅពី​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន​ច្រើន ការ​ខូចខាត​បាត់បង់​សម្ភារ​ក៏​ធំធេង​ដែរ ដោយ​ផ្លូវថ្នល់​នានា​ត្រូវ​ទឹក​ហូរ​បុក​ដាច់ ស្ពាន​ទាំងឡាយ​បាក់ តំបន់កសិកម្ម​និង​តំបន់​មនុស្ស​រស់នៅ​ត្រូវ​ទឹក​ជន់​លិច​។ អាជ្ញាធរ​សង្ស័យ​ថា​ចំនួន​ជន​រង​គ្រោះ​អាច​កើនឡើង​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ