ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​10ដុល្លារ​​​តាមរយៈ​​កោះ​សន្តិភាព​​ជូន​ដល់​ដៃ​លោក​យាយជរា

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​អំណោយ​​សប្បុរស​ជន​​តាមរយៈ​​​កោះសន្តិភាព​​ជាទឹកប្រាក់​ចំនួន១០​ដុល្លារ​​​ សហរដ្ឋអាមេរិក​​ នៅព្រឹក​ថ្ងៃទី១៦ ​កក្កដា ​​ឆ្នាំ២០១១ ​​ត្រូវ​បាន​​យកទៅ​ប្រគល់​​ជូន​លោក​យាយ​​ញឹម ​ហេង ​​អាយុ​​៨៥​ឆ្នាំ ​​សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ខ្ទម​កំសត់​​​ម្នាក់​​​ឯង​​ដោយគ្មាន​កូន​ចៅ​​នៅ​ ក្បែរ​​​ ស្ថិត​នៅ​ភូមិ​បុរី​១០០​ខ្នង ​សង្កាត់ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ។ ​

រាជ​ធានីភ្នំពេញ ៖ ​អំណោយ​​សប្បុរស​ជន​​តាមរយៈ​​​កោះសន្តិភាព​​ជាទឹកប្រាក់​ចំនួន១០​ដុល្លារ​​​សហរដ្ឋអាមេរិក​​ នៅព្រឹក​ថ្ងៃទី១៦ ​កក្កដា ​​ឆ្នាំ២០១១ ​​ត្រូវ​បាន​​យកទៅ​ប្រគល់​​ជូន​លោក​យាយ​​ញឹម ​ហេង ​​អាយុ​​៨៥​ឆ្នាំ ​​សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ខ្ទម​កំសត់​​​ម្នាក់​​​ឯង​​ដោយគ្មាន​កូន​ចៅ​​នៅ​ក្បែរ​​​ ស្ថិត​នៅ​ភូមិ​បុរី​១០០​ខ្នង ​សង្កាត់ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ។

អំណោយ​​​ខាងលើនេះ ​គឺ​តាម​​រយៈ​​ការ​​ចុះ​​​​ផ្សាយ​​របស់កោះ​សន្តិភាព​​​ស្តីអំពី​​ការ​រង​ទុក្ខ​សោក​​​​​​​របស់​លោក​យាយក្នុងវ័យ​ចាស់​ជរា រស់​នៅ​ម្នាក់​ឯង​ ​ដោយគ្មាន​កូន​ចៅ​នៅ​ជាមួយ​ នៅឯ​ខ្ទម​​​មួយដែល​មាន​ជញ្ជាំង​​ធ្លុះ​ធ្លាយហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​​​ស្មៅដុះ​​ជុំ​​ជិត​​ដែល​ពិត​​ជា​​គួរ​ឱ្យខ្លោច​ចិត្ត​​ណាស់ ។ មិន​តែ​ប៉ុណ្ណោះ ​​ខ្ទម​កំសត់​​​​របស់​លោក​​​​​យាយ​ដែល​កំពុង​រស់នៅ​​​នេះ ក៏​ប្រឈម​​​នឹង​​អាជ្ញា​ធរ​​​​បណ្តេញ​ចេញ​​ថែម​​ទៀត​ដោយអះ​អាង​​​ថា ​ជាដីរបស់​រដ្ឋ​​​ តែ​តាម​​ពិត​​ជាដី​ដែល​គាត់​បាន​ទទួលពីមេ​​ភូមិ ​ក្រោយ​​ពីគេ​បណ្តេញ​​គាត់​ចេញពី​ដី​ក្បែរ​ផ្លូវ​រថ​ភ្លើង​​​ ហើយ​យក​ដី​នោះ​លក់ ។

ជាថ្មី​ម្តង​ទៀត​ ​លោកយាយ​ញឹម ​ហេង ​​បញ្ជាក់​ថា ​គាត់​បាន​មករស់នៅ​ក្នុង​ភូមិ​​បុរី១០០​ខ្នង ​​តាំង​ពីឆ្នាំ​១៩៨០ ​ហើយ​​​សាលា​​​ឃុំ​ទឹក​​ថ្លា ​បាន​​សុំ​យក​ផ្ទះ​របស់​គាត់​មួយចំហៀង​​​​សម្រាប់​​ធ្វើ​​សាលា​ឃុំ​​ ​រី​ឯ​ម្ខាង​ទៀត​​​នៅ​​ជា​ផ្ទះ​របស់​គាត់​ដដែល ។ ក្រោយ​មក​ ​​មេ​ភូមិ​ទឹកថ្លា​និង​មេឃុំ​​​ទឹកថ្លា​​បានផ្លាស់​ប្តូរ​​​​ឱ្យគាត់​ទៅ​រស់នៅ​​លើ​ដី​មួយ​កន្លែង​​​ដែល​ជា​ដី​​​ទីស្នាក់ការ​ភូមិ​វិញ​ ​គឺ​នៅ​​ម្តុំ​សាលា​​ឃុំ​ទឹកថ្លាចាប់​តាំងពីឆ្នាំ​១៩៩០ ​មក ​​(ដី​ខ្ទម​គាត់​​​រស់​នៅសព្វ​ថ្ងៃ) ​​ប៉ុន្តែ​​មេភូមិ​ និង​​មេ​ឃុំ​​កាល​នោះ​​​មិនព្រម​​​បញ្ជាក់ថា ​​ដីទីស្នាក់​ការភូមិ​ដែលពួក​គាត់​​​​បានឱ្យ​លោក​យាយ​រស់នៅ​​ដោយ​ការ​ដោះ​ដូរ​​គ្នា​នេះ​ គឺ​ជាដី​របស់​​លោក​​យាយ​ទេ ។

លោក​​យាយ​​រៀប​រាប់​ទៀត​ថា ​ហេតុ​នេះ​​ហើយ​ទើប​លោក​យាយកើត​ទុក​្ខ​​មិន​សុខ​ចិត្ត​ចំពោះការ​​ផ្លាស់​ប្តូរ​​លំនៅឋាន​​ដោយមេភូមិ​ទឹកថ្លា និងមេឃុំ​​ទឹក​ថ្លាកាល​នោះ ហើយកន្លង​មក​​អាជ្ញា​ធរ​​បាន​​ជំទាស់​​ក្នុង​ការ​​ផ្តល់ប័ណ្ណ​​​កម្មសិទ្ធិ​​ដោយ​សំអាង​​​​ថា ដីនេះ​​ជាដី​របស់​​មេភូមិ​ទឹក​ថ្លា​ និង​សាលា​​​សង្កាត់​ទឹកថ្លាទៅ​វិញ ធ្វើ​ឱ្យ​​គាត់​​​ស្លុត​​ចិត្ត​យ៉ាង​ខ្លាំងខ្លាំង ។ ​​បច្ចុប្បន្ន​គាត់រស់​នៅ​​​​ឯកោ​ និងពុំ​ដែល​​ឃើញ​​អាជ្ញា​ធរនៅទីនោះ ​​យកចិត្ត​ទុកដាក់​​ដល់​​គាត់​ជាចាស់​​ជរា​នោះទេ ​​ហើយ​កំពុង​​រស់នៅ​ក្នុង​​ភាពគំរាមកំហែង​​​ថែម​ទៀត​ផង ។ ​ចំពោះ​ករណី​ខាងលើនេះ ​លោក​យាយ​ក៏បានសុំ​ក្តីមេត្តា​ពី​សម្តេច​ ហ៊ុន សែន ​ផង​ដែរ​ តាម​រយៈ​​សប្បុរស​ជន​ដែលធ្លាប់​ជួយ​លោក​​យាយនោះ ។
ជាមួយ​នឹង​ការ​​ទទួល​បាន​​​អំណោយ​​​សប្បុ​រសជន​​នេះ លោក​យាយ​បាន​លើកដៃ​​​សំពះ​ជូនពរ​ដល់​ម្ចាស់​​អំណោយ​​​​ និងក្រុមគ្រួសារ​​​​សូម​ទទួល​បាន​សេចក្តី​​គ្រប់​ពេល​វេលា និង​សូមទេវតា​​​ជួយ​តាមថែរក្សា​​​​ផង​ដែរ ។ ​​ទឹកប្រាក់​​អំណោយនេះ​កោះសន្តិភាព​បាន​​ទទួល​ពីលោកវរសេនីយ៍​​ត្រី​ឃុត ​សារឿម ​​នាយ​​រង​ការិយាល័យ​បណ្តុះ​បណ្តាល​​​និង​វិក្រឹត​ការ​​នៃ​នាយក​ដ្ឋាន​បណ្តុះ​បណ្តាល​​បណ្ឌិត្យសភា​​នគរ​បាល​​​កម្ពុជា​ក្រសួង​​មហាផ្ទៃ ៕