ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋជាច្រើនរយនាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យជំនាញជាជនជាតិកូរ៉េ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
យោតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថាឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងពិធីសំណេះសំណាល និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតំបែរ ដែលប្រារព្ធធ្វើនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកតំបែរ។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ មានប្រជាពលរដ្ឋចូលរួមប្រមាណ ៥០០នាក់ មកពីឃុំទាំង៧ នៃស្រុកតំបែរ ដែលមានក្រុមគ្រូពេទ្យជំនាញ ជាជនជាតិកូរ៉េ ចំនួន ៤៩នាក់ និងជំនួយការពេទ្យចំនួន ២២នាក់ សរុបចំនួន ៧១នាក់៕
ចែករំលែកព័តមាននេះ