ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​រិះ​គន់​បស្ចិម​ប្រទេស​ដែល​រក្សា​ភាព​ស្ងៀ​ម​ស្ងាត់​នៅ​ពេល​រុស្ស៊ី​វា.យ​ប្រ.ហារ​កាន់​តែ​ខ្លាំង

25 វិនាទី មុន

ទី​ក្រុង​កៀវ៖ លោក​ហ្សេឡិនស្គីលែន​ស្គី​និយាយ​រិះ​គន់​ក្រុម​បស្ចិម​ប្រទេស​ខ្លាំង​ៗ​។ ​​​នៅ​ពេល​រុស្ស៊ី​​​​បញ្ជូន​ដ្រូន​៥​រយ​គ្រឿង និង​មីស៊ីល​៥០​គ្រាប់​វាយ​ប្រហារ​គ្រប់​ទី​កន្លែ​ងទូទាំង​ប្រទេស​អ៊ុយ​ក្រែន​​បែរ​ជា​គ្មាន​ក្រុម​បស្ចិម​ប្រទេស​ ឬ​ក្រុម​សម្ព័ន្ធ​មិត្ត​ណា​មួយ​បញ្ចេញ​ប្រតិ​កម្ម​អ្វី​ទាំង​អស់​។ លោក​ថ្លែង​ថា​ពួក​គេ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ទាំង​ស្រុង​។ ​លោក​ហ្សេឡិនស្គី​​អះ​អាង​ថា​រុស្ស៊ី​​​វាយ​ប្រហារ​ទី​ក្រុង​ល្វីវ (Lviv) ដោយ​ចេត​នា​ និង​ដោយ​ចំហ​ដើម្បី​បំផ្លិច​បំផ្លាញ​សំណង់​ស៊ីវិល​របស់​ប្រជា​ជន​មុន​ពេល​រដូវ​រងា​​​ចូល​មក​ដល់​។…

ទី​ក្រុង​កៀវ៖ លោក​ហ្សេឡិនស្គីលែន​ស្គី​និយាយ​រិះ​គន់​ក្រុម​បស្ចិម​ប្រទេស​ខ្លាំង​ៗ​។ ​​​នៅ​ពេល​រុស្ស៊ី​​​​បញ្ជូន​ដ្រូន​៥​រយ​គ្រឿង និង​មីស៊ីល​៥០​គ្រាប់​វាយ​ប្រហារ​គ្រប់​ទី​កន្លែ​ងទូទាំង​ប្រទេស​អ៊ុយ​ក្រែន​​បែរ​ជា​គ្មាន​ក្រុម​បស្ចិម​ប្រទេស​ ឬ​ក្រុម​សម្ព័ន្ធ​មិត្ត​ណា​មួយ​បញ្ចេញ​ប្រតិ​កម្ម​អ្វី​ទាំង​អស់​។ លោក​ថ្លែង​ថា​ពួក​គេ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ទាំង​ស្រុង​។

​លោក​ហ្សេឡិនស្គី​​អះ​អាង​ថា​រុស្ស៊ី​​​វាយ​ប្រហារ​ទី​ក្រុង​ល្វីវ (Lviv) ដោយ​ចេត​នា​ និង​ដោយ​ចំហ​ដើម្បី​បំផ្លិច​បំផ្លាញ​សំណង់​ស៊ីវិល​របស់​ប្រជា​ជន​មុន​ពេល​រដូវ​រងា​​​ចូល​មក​ដល់​។ ទី​តាំង​ស្តុក​ទុក​ឧស្ម័ន,​ រោង​ចក្រ​អគ្គិស​​នី​ និង​ខ្សែ​បណ្ដាញ​បញ្ជូន​ភ្លើង​អគ្គិស​នី​ត្រូវ​រង​គ្រោះ​យ៉ាង​ដំណំ​។ ប៉ុន្តែ​គ្មាន​ឃើញ​ប្រទេស​ណា​មួយ​ចេញ​មុខ​ថ្កោល​ទោស​ទាល់​តែ​សោះ​។

ប៉ុន្តែ​លោក​មិន​អស់​សង្ឃឹម​ទេ​។ លោក​​អះ​អាង​​​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​បន្ត​ការ​តស៊ូ​របស់​ខ្លួន​រហូត​ដល់​ពិភព​លោក​លែង​រក្សា​ភាព​ស្ងប់​ស្ងាត់​ត​ទៅ​ទៀត​ និង​រហូត​ដល់​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​​ខ្លួន​។ យោធា​អ៊ុយ​ក្រែន​អះ​អាង​ថា​រុស្ស៊ី​វាយ​ប្រហារ​ផ្គួប​គ្នា​ដោយ​មីស៊ីល ដ្រូន និង​គ្រាប់​បែក​បញ្ជា​ពី​ចម្ងាយ​ទៅ​លើ​តំបន់​ធំ​ៗ​ចំនួន​៩​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន។

​ប្រទេស​ប៉ូឡូញ​ដែល​នៅ​ជិត​ខាង​អ៊ុយ​ក្រែន​​បាន​ចល័ត​យន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ដើម្បី​ត្រៀម​ចេញ​ប្រតិ​បត្តិ​ការ​​ជា​បន្ទាន់​បើ​​​មាន​បញ្ហា​មិន​ស្រួល​កើត​ឡើង​។ តំបន់​ល្វីវ​ដែល​នៅ​កៀក​នឹង​ប្រទេស​ប៉ូឡូញ​នោះ​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​បំផុត​។ ​នៅ​ពេល​ដែល​អ៊ុយ​ក្រែន​កំពុង​ចាញ់​ប្រៀប​រុស្ស៊ី​ដោយ​សារ​គ្មាន​មធ្យោបាយ​ដើម្បី​វាយ​ប្រហារ​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី ទី​ក្រុង​កៀវ​ក៏​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​បាល​របស់​លោក​ត្រាំ​ប្រញាប់​បញ្ជូន​គ្រាប់​មីស៊ីល​បណ្ដែត​ម៉ាក​ថូម៉ាហក​ (Tomahawk)​។

​ដូច្នេះ រុស្ស៊ី​​ព្យាយាម​ទប់​ស្កាត់​មិន​ឱ្យ​អាមេរិក​​ផ្ដល់​មីស៊ីល​​នេះ​ទៅ​អ៊ុយ​ក្រែន​ទេ​​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​។ តាម​ពិត​ អ៊ុយ​ក្រែន​អាច​វាយ​បក​ទៅ​លើប្រទេស​​រុស្ស៊ី​វិញ​ដោយ​ប្រើ​ប្រាស់​ដ្រូន​។ ពេល​ខ្លះ​ដ្រូន​ហោះ​ដល់​ទី​ក្រុង​ម៉ូស្គូ។ ប៉ុន្តែ​ទំហំ​នៃ​ការ​ខូច​ខាត​មាន​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​សម្រាប់​រុស្ស៊ី​ព្រោះ​​​ដ្រូន​អាច​ដឹក​ជញ្ជូន​គ្រាប់​រំសេវ​បាន​តិច​។

​​​អ៊ុយ​ក្រែន​ចង់​បាន​មីស៊ីល​ថូម៉ាហក​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​លោក​ត្រាំ​បដិ​សេធ​។ ឥឡូវ​នេះ​រុស្ស៊ី​បាន​បញ្ចេញ​ប្រតិ​កម្ម​ទុក​ជា​មុន​តាម​រយៈ​មន្ត្រីជាន់​ខ្ពស់,​ ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​ និង​លោក​ពូទីន​ផ្ទាល់តែ​ម្ដង​។ ពួក​គេ​ថា​​​បើ​សិន​​​អាមេរិក​ផ្ដល់​មីស៊ីល​​​ទៅ​​ឱ្យ​អ៊ុយ​ក្រែន​ ពេល​នោះ​នឹង​មាន​បញ្ហា​ធំ​ជា​​មួយ​គ្នា​ជា​មិន​ខាន​។ លោក​ពូទីន​ថា​នឹង​ប៉ះ​ពាល់​ទំនាក់​ទំនង​រវាង​ទី​ក្រុង​ម៉ូស្គូ និង​វ៉ាស៊ីន​តោន​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ