ខេត្តបន្ទាយមានជ័យ ៖ កម្លាំងឃាត់ខ្លួនជនសង្ស័យ១០នាក់ និងដកហូតម៉ូតូចំនួន៥គ្រឿងដែលជាក្រុមកាប់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៥ តុលា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត កម្លាំងជំនាញបានទទួលបណ្តឹងពីជនរងគ្រោះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១០នាក់ និងដកហូតម៉ូតូចំនួន៥គ្រឿង និងវត្ថុតាងកាំបិតសាមូរ៉ៃ និងកាំបិតសាមូរ៉ៃ និងកាំបិតកាខ្វែវចំនួន៣ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ក្នុងភូមិសាស្គ្រក្រុងប៉ោយ
ប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ជនសង្ស័យទាំង១០នាក់នេះ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ៣ករណី នៅក្រុងប៉ោយប៉ែតធ្វើសកម្មភាពមានករណី១-កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ចំណុចការ៉ាសាំង ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ជនសង្ស័យកាប់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២លេខតួ6199104 ពាក់ផ្លាកលេខកំពង់ធំ1R-8983 ករណីទី២-កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ចំណុចខាងស្តប់សាន់កូភូមិ/សង្កាត់ផ្សារកណ្តាល ជនសង្ស័យកាប់ប្លន់យកម៉ូតូបានចំនួន២គ្រឿងមាន១គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៩លេខតួ5516627ពាក់ផ្លាក់លេខបាត់ដំបង1AG-7471 និងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ លេខតួ5824262 ពាក់ផ្លាកលេខបន្ទាយមានជ័យ1V-0945 ករណី៣-នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ចំណុចមណ្ឌល៨ ស្ថិតភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ជនសង្ស័យកាប់ប្លន់យកម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ លេខតួ0260939 ពាក់ផ្លាកលេខបន្ទាយមានជ័យ1AD-9744 ។
លោកបានបញ្ជាក់ថា ជនសង្ស័យចំនួន១០នាក់ដែលត្រូវបានឃាត់ខ្លួន ករណីកាប់ប្លន់យកម៉ូតូ៣ករណី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្ត ។ ដោយឡែក ម៉ូតូដែលដកហូតបានចំនួន៥គ្រឿង ត្រូវបានស្រាវជ្រាវរកម្ចាស់ប្រគល់ជូនវិញ៕
ចែករំលែកព័តមាននេះ