ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែនវាយប្រហារ​រុស្សុីទ្រង់ទ្រាយធំ​​ដោយប្រើដ្រូន

1 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ីប្រកាស​នា​ថ្ងៃ​ទី​៦​តុលា​ពី​ការ​ស្ទាក់​ក​មេ្ទ​ច​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ដល់​ទៅ​២៥១​គ្រឿង កាល​យប់​ថ្ងៃ​ទី​៥​មក​ទី​៦​តុលា ដែល​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំំ​បំផុត​របស់​ក្រុង​គៀវ​ដោយ​ប្រើ​ដ្រូ​ន​ពុំ​ធ្លាប់​មាន អំឡុង​ពេល​ជាង​៣​ឆ្នាំ​នៃ​សង្គ្រាម ពិសេស​បំផុត​វាយប្រហារ​ក្នុង​តំបន់​សមុទ្រ​ខ្មៅ​។ ក្នុង​ចំណោម​ដ្រូ​ន​ដ៏​ច្រើន​ដែល​អ៊ុយ​ក្រែ​ន​ប្រើ​វាយប្រហារ​ប្រឆាំង​រុ​ស្ស៊ី​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ ដ្រូ​ន​៤០​គ្រឿង​ត្រូវ​បាញ់​ទម្លាក់​ពីលើ​ឧបទ្វីប​គ្រី​មេ ដែល​រុ​ស្សុ​ី​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ីប្រកាស​នា​ថ្ងៃ​ទី​៦​តុលា​ពី​ការ​ស្ទាក់​ក​មេ្ទ​ច​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ដល់​ទៅ​២៥១​គ្រឿង កាល​យប់​ថ្ងៃ​ទី​៥​មក​ទី​៦​តុលា ដែល​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំំ​បំផុត​របស់​ក្រុង​គៀវ​ដោយ​ប្រើ​ដ្រូ​ន​ពុំ​ធ្លាប់​មាន អំឡុង​ពេល​ជាង​៣​ឆ្នាំ​នៃ​សង្គ្រាម ពិសេស​បំផុត​វាយប្រហារ​ក្នុង​តំបន់​សមុទ្រ​ខ្មៅ​។

ក្នុង​ចំណោម​ដ្រូ​ន​ដ៏​ច្រើន​ដែល​អ៊ុយ​ក្រែ​ន​ប្រើ​វាយប្រហារ​ប្រឆាំង​រុ​ស្ស៊ី​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ ដ្រូ​ន​៤០​គ្រឿង​ត្រូវ​បាញ់​ទម្លាក់​ពីលើ​ឧបទ្វីប​គ្រី​មេ ដែល​រុ​ស្សុ​ី​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤ ដ្រូ​ន​៦២​គ្រឿង​បាញ់​ទម្លាក់​ពីលើ​សមុទ្រ​ខ្មៅ​និង​៥​គ្រឿង​ពីលើ​សមុទ្រ​AZOV ។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួងការពារជាតិ​រុ​ស្ស៊ី​ ។

តាំងពី​ចាប់​ផ្មើ​មការ​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ពី​ខែកុម្ភៈ​ឆ្នាំ​២០២២​មក រុ​ស្ស៊ី​តែង​វាយប្រហារ​ស្ទើរ​រាល់ថ្ងៃ ដោយ​ដ្រូ​ន​និង​មីស៊ី​ល​លើ​អ៊ុយ​ក្រែ​ន ដែល​តែង​តបត​វិញ​ដោយ​វាយប្រហារ​ជាមួយ​ដ្រូ​ន​លើ​ដែនដី​រុ​ស្ស៊ី ​។ អ៊ុយ​ក្រែ​ន​វាយប្រហារ​ជា​ពិសេស​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​រុ​ស្ស៊ី តែ​ការ​វាយ​ប្រហារ​ទាំងនោះ​ជា​ទូទៅ​មាន​កម្រិត​ត្រឹម​ប្រើ​ដ្រូ​ន​ប៉ុន្មាន​សិប​គ្រឿង​។

ចំណែក​ខាង​រុ​ស្ស៊ី​វិញ​បាន​បង្កើន​ការ​វាយប្រហារ លើ​បណ្ដាញ​អគ្គិសនី​អ៊ុយ​ក្រែ​ន រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែល​បណ្ដាល​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​យុទ្ធនាការ​សំដៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ធ្លាក់​ក្នុង​ភាព​ងងឹត ខណៈ​រដូវរងា​កាត់​តែ​ជិត​មក​ដល់​ដូច​ករណី​កាលពី​ឆ្នាំ​២០២៤​ ។

គិត​មក​ដល់​ដំណាច់​ខែកញ្ញា​រុ​ស្ស៊ី​ត្រួតត្រា​ទាំងស្រុង​ឬ​មួយ​ផ្នែក​ដែនដី​អ៊ុយ​ក្រែ​ន​ស​រុ​​ប​ដល់​ជាង​១៩%​។ នេះ​បើ​តាម​ការ​វិភាគ​លើ​បណ្ដា​ទិន្នន័យ​ដែល​ផ្ដល់​ឲ្យ​ដោយ​វិទ្យាស្ថាន​អា​មេ​រិ​ក​សិក្សា​សង្គ្រាម​។ ដែនដី​អ៊ុយ​ក្រែ​ន​ប្រមាណ​ជា​៧%​គឺ​តំបន់​គ្រី​មេ​និង​តំបន់​ដុន​បាស់ ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រុ​ស្ស៊ី​រួច​ទៅ​ហើយ តាំងពី​មុន​ចាប់ផ្ដើម​ការ​លុកលុយ​លើ​អ៊ុយ​ក្រែ​ន​។

ខណៈ​មានការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​បញ្ចប់​ជម្លោះ ត្រូវ​បរាជ័យ ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​រុ​ស្ស៊ី ហាក់​មានការ​ចុះ​ថយ​ថ្មី​ក្នុង​ខែកញ្ញា ដោយ​ក្នុង​ខែ​នោះ​វាយ​ដ​ណ្ដើ​យ​យក​បាន​ដែនដី​អ៊ុយ​ក្រែ​ន​ត្រឹម​៤៤៧​គីឡូម៉ែត្រ​ក្រឡា ទល់​នឹង​៥៩៤​គីឡូម៉ែត្រ​ក្រឡា​ក្នុង​ខែសីហា​រួច​ក្នុង​ខែកក្កដា​វាយ​យក​ដែនដី​អ៊ុយ​ក្រែ​ន​បាន​ដល់​៦៣៤​គីឡូម៉ែត្រ​ក្រឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ