តើអ្នកធ្លាប់គេងបើកភ្លើងនៅពេលយប់ដែរឬទេ0x017d7 ទោះបីជាការគេងបើកភ្លើងហាក់ដូចជាមិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរក៏ដោយ ក៏ការគេងដោយមិនបិទភ្លើង ឬពន្លឺពីអេក្រង់ទូរស័ព្ទ និងទូរទស្សន៍ អាចបង្កជាផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដែលអ្នកនឹកស្មានមិនដល់។
ផលប៉ះពាល់ទាំង ៦ យ៉ាងពីការគេងបើកភ្លើង
១. រំខានដល់ដំណេក និងចង្វាក់បេះដូង
ពន្លឺនៅពេលយប់ អាចរារាំងការផលិតអ័រម៉ូនមេឡាតូនីន (Melatonin) ដែលជាអ័រម៉ូនជួយឱ្យយើងងងុយគេង។ នៅពេលដែលអ័រម៉ូននេះថយចុះ វាធ្វើឱ្យការគេងមិនបានស្កប់ស្កល់ ដែលអាចបង្កជាបញ្ហាដំណេកធ្ងន់ធ្ងរនៅពេលអនាគត។
២. ធ្វើឱ្យមានជំងឺធាត់
ការគេងបើកភ្លើងអាចធ្វើឱ្យរាងកាយផលិតអ័រម៉ូនស្ត្រេស (Cortisol) ខ្ពស់ ដែលអាចធ្វើឱ្យអ្នកឃ្លានអាហារផ្អែម ឬខ្លាញ់ច្រើនជាងធម្មតា។ ការគេងមិនគ្រប់គ្រាន់ក៏អាចរំខានដល់ការរំលាយអាហារក្នុងរាងកាយ ដែលអាចបង្កឱ្យមានជំងឺធាត់បាន។
៣. បង្កើនហានិភ័យនៃជំងឺបេះដូង និងទឹកនោមផ្អែម
ការសិក្សាបានបង្ហាញថា ពន្លឺភ្លើងពេលគេងអាចប៉ះពាល់ដល់អាំងស៊ុយលីន (Insulin) ក្នុងរាងកាយ ដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។ ការផលិតអ័រម៉ូនស្ត្រេស ក៏ជាកត្តារួមចំណែកដល់ជំងឺបេះដូងផងដែរ។
៤. បង្កជាជំងឺមហារីក
ការគេងក្រោមពន្លឺភ្លើង ឬពន្លឺភ្លើងពីឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅពេលយប់ អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត។ នេះក៏ព្រោះតែពន្លឺទាំងនោះ អាចរំខានដល់ការផលិតអ័រម៉ូនមេឡាតូនីន ដែលជួយការពារកោសិកាពីជំងឺមហារីក។
៥. បង្កជាជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ
ការគេងបើកភ្លើងអាចធ្វើឱ្យខួរក្បាលមិនបានសម្រាក ដែលធ្វើឱ្យអ្នកមានអារម្មណ៍បាក់ទឹកចិត្ត និងថប់បារម្ភបាន។
៦. ធ្វើឱ្យស្បែកឆាប់ចាស់ និងកើតមុន
ពន្លឺពណ៌ខៀវ (Blue Light) ដែលបញ្ចេញពីអេក្រង់ទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍ អាចជ្រាបចូលទៅក្នុងស្បែក ហើយបំផ្លាញកូឡាជែន (Collagen) ក្នុងស្បែក ដែលជាហេតុធ្វើឱ្យស្បែកបាត់បង់ភាពយឺត និងឆាប់ចាស់។ លើសពីនេះទៅទៀត ពន្លឺទាំងនោះក៏អាចបង្កឱ្យមានការកើនឡើងបាក់តេរីនៅលើស្បែក ដែលជាហេតុធ្វើឱ្យកើតមុនផងដែរ។
វិធីសាស្ត្រការពារ
ដើម្បីជៀសវាងផលប៉ះពាល់ទាំងនេះ អ្នកគួរតែ៖
បិទភ្លើងឱ្យបានទាំងស្រុងនៅពេលគេង ដើម្បីទទួលបានគុណភាពនៃការគេងល្អ។
ដាក់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗឱ្យឆ្ងាយពីខ្លួន និងដាក់ម៉ោងបិទពន្លឺអេក្រង់។
ប្រើវាំងននក្រាស់ដើម្បីបិទបាំងពន្លឺពីខាងក្រៅ។
ប្រើម៉ាស់បិទភ្នែកពេលគេង (Eye Mask)។
ការការពារប្រសើរជាងការព្យាបាល។ ការគេងលក់ដោយបិទភ្លើង និងគ្មានពន្លឺរំខាន អាចជួយឱ្យអ្នកមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។
តើអ្នកគិតថា ចំណុចមួយណាដែលអ្នកគួរតែចាប់ផ្តើមអនុវត្តមុនគេ?
ចែករំលែកព័តមាននេះ