ខេត្តកំពត ៖ លាចាកសិក្ខាបទហើយនៅខែ11ខាងមុខនេះ ព្រះចៅអធិការវត្តភ្នំរាបដែលរងការចោទប្រកាន់ថាមានស្រីកំណាន់បណ្តូលពោតនៅខេត្តកំពតនោះ ។ ប៉ុន្មានថ្ងៃចុងក្រោយនេះអ្នកលេងតាមបណ្ដាញសង្គមក៍បានបង្ហោះព្រោងព្រាតផងដែររឿងរ៉ាវព្រះតេជគុណសុត ដាវី ជាចៅអធិការវត្តភ្នំរាបស្ថិតក្នុងឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។
នៅរសៀលថ្ងៃទី5ខែតុលាឆ្នាំ2025នេះ ព្រះតេជគុណចៅអធិការវត្តភ្នំរាបត្រូវបាននិមន្តទៅវត្តជុំគ្រៀលជាវត្តមេគណខេត្តដើម្បីសាកសួររឿង ដោយមានមន្ត្រីសង្ឃខាងវិន័យធម៏ស្រុកនិងខេត្តនិងមន្ត្រីធម្មការខេត្តជាអ្នកកត់ត្រាលុះដល់ម៉ោង5/30នាទីល្ងាចទើបចប់កំណត់ត្រា។ព្រះតេជគុណសុត ដាវី បាននិមន្តត្រឡប់ទៅវត្តវិញ។
លោកនាក់ យិតថូ ប្រធានមន្ទីរធម្មកានិងសាសនាខេត្តកំពតបាននិយាយប្រាប់អ្នកយកព័ត៏មានកាសែតកោះសន្តិភាពអោយដឹងថា ព្រះតេជគុណចៅអធិការវត្តព្រមលាចាកសិក្ខាបទហើយប៉ុន្តែលោកសុំពន្យាពេលដល់ខែ11ខាងមុខនេះ ។
លោកប្រធានមន្ទីរបាននិយាយប្រាប់បន្តថាក្រោយពីលាចាកសិក្ខាបទហើយរឿងរ៉ាវបន្តយ៉ាងម៉េចទៀតលោកមិនដឹងទេ ព្រោះខាងធម្មការនិងសាសនាត្រូវបានចប់ហើយ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ