ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​តាម​ប្រ​មា​ញ់​ចាប់ខ្លួន​ក្រុម​ចោរប្ល.ន់​០៦​នាក់​ដល់​ក្រុង​បា​វិត

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ជនសង្ស័យ​០៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប សហ​ការ​​ជាមួយ​សមត្ថ​កិច្ច​ក្រុង​បា​វិត​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​, ​គ្រឿងញៀន និង​មុខសញ្ញា​ចោរ​ប្លន់​យ៉ាង​សកម្ម​ក្នុង​ទឹកដី​ស្រុក​ស្វាយ​ទាប ​ត្រូវ​កសាង​បញ្ជូន​ទៅ​សាលា​បូ​ង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ។ ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​…

ខេត្តស្វាយរៀង​៖ ជនសង្ស័យ​០៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប សហ​ការ​​ជាមួយ​សមត្ថ​កិច្ច​ក្រុង​បា​វិត​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​, ​គ្រឿងញៀន និង​មុខសញ្ញា​ចោរ​ប្លន់​យ៉ាង​សកម្ម​ក្នុង​ទឹកដី​ស្រុក​ស្វាយ​ទាប ​ត្រូវ​កសាង​បញ្ជូន​ទៅ​សាលា​បូ​ង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ ដឹកនាំរ​ដោយ​លោក​វរសេនីយ៍ទោ វ៉ា សំណាង អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​ស្វាយ​ទាប សហ​ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ក្រុង​បា​វិត នៅ​ថ្ងៃ​ទី​៣ ​តុលា ឆ្នាំ​២០២៥ ចុះ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ទទួលផល​ចោរកម្ម​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​រក្សា​ទុក​ប្រើប្រាស់​សារធាតុ​ញៀន​ ។ ក្នុង​នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ នៅ​ចំណុច​ច​ផ្ទះ​ជួល ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​
វិត ​។

ប្រភព​បន្ត​ថា ជនសង្ស័យ​ទាំង​០៦​នាក់​ទី ​១-​ឈ្មោះ យ៉ុ​ង ឌី​ណា​(​ម្ចាស់ផ្ទះ​), ២-​ឈ្មោះ វង់ សា​វិ​ន​៣, ឈ្មោះ​ហៀ​ង ឆ្នៃ មាន​ទីលំនៅ​ភូមិ​បា​វិតលើ ​សង្កាត់​បា​វិត ​ក្រុង​បា​វិត ​។​៤- ឈ្មោះ​ញឹ​ម ច​ន្ថ​ន រស់នៅ​ភូមិ​ម៉ែ​ក្រ​អៀ​ក ឃុំ​កណ្ដោលដុំ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​, ៥-​ឈ្មោះ​ម៉ៅ ធា​រ៉ា​ រស់នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​៦-​ឈ្មោះ ចាន់ ពៅ រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ​ក្រុង​បា​វិត ​។

​ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច ហើយ​បាន​ឆែកឆេរ​រក​ឃើញ​មាន​ក្រាម​ព៌​ណ.​ស​ថ្លា និង​ម្សៅ​ព៌​ណ.​ស សង្ស័័យ​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់ ថ្នាំ​គ្រាប់​ព៌​ណ​លឿង​ សង្ស័យ​ថ្នាំ​ញៀន​ចំនួន​៤២​គ្រាប់​, ដាវ​ច្នៃ​ចំនួន​៤​ដើ​ម​, កាំបិត​ផ្គាក់​១​ដើ​ម​, កណ្ដៀវ​១​ដើ​ម​, កាំភ្លើង​ស្នប់​បាញ់​ខន​យល់​១​ដើ​ម​, ដែកថែប​២​ដើ​ម​(​ត្រៀម​កែ​ច្នៃ​ធ្វើ​ដាវ​) ជំ​ពាម​កៅស៊ូ​១ និង​គ្រាប់ឃ្លី​ដែក មួយ​ចំនួន​ដែកឆាប​១​ដើ​ម​, កាំបិត​ចិតបន្លែ​២​ដើ​ម​, ពូថៅ​១ និង​ញញួរ​១, ម៉ូតូ​ចំនួន​៦​គ្រឿង និង​សម្ភារ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​ស្រុក​ស្វាយ​ទាប​ បា​នប​ញ្ចូ​ន​ជនសង្ស័យ​រួម​ទាំង​០៦​នាក់ និង​វត្ថុ​តាង​ប្រគល់​ឲ្យ​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ដើ​ម្បី​អនុវត្ត​បន្ត​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ដើម្បីចាត់ការតាម​នីតិវិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ