ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់និងបាក់ដីនៅឥណ្ឌានិងនេប៉ាល់ស្លា.ប់មនុស្ស​ជាង៦០នាក់

2 ម៉ោង មុន

ប្រទេស​ឥណ្ឌា​និង​នេ​ប៉ា​ល់ ៖ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​នេ​ប៉ា​ល់​ និង​ភាគ​ឦសាន​ឥណ្ឌា​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​នាក់​ ប៉ះពាល់​ដល់​មនុស្ស​ជា​ច្រើន​ទៀត និង​បង្ក​ការ​ខូចខាត​ធំធេង​ ។ នៅ​នេ​ប៉ា​ល់​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​៣​ តុលា​…

ប្រទេស​ឥណ្ឌា​និង​នេ​ប៉ា​ល់ ៖ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​នេ​ប៉ា​ល់​ និង​ភាគ​ឦសាន​ឥណ្ឌា​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​នាក់​ ប៉ះពាល់​ដល់​មនុស្ស​ជា​ច្រើន​ទៀត និង​បង្ក​ការ​ខូចខាត​ធំធេង​ ។

នៅ​នេ​ប៉ា​ល់​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​៣​ តុលា​ មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤៤​នាក់ ក្នុង​នោះ​៣៧​នាក់ ​នៅ​ក្នុងស្រុក​អ៊ី​ល​ឡា​ម​ភាគ​ខាងកើត​ប្រទេស​តែ​មួយ​គត់​ ។ នេះ​គ្រាន់តែ​ជា​តួ​លេខ​បណ្ដោះអាសន្ន​នៅឡើយ​។ បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ជួប​ប្រទះ​ការ​លំបាក​មក​ពី​ផ្លូវ​ទាំង​ឡាយ​ត្រូវ​ស្ទះ​ដោយ​ការ​លិច​ទឹក​ និង​ការ​បាក់​ដី​។

បណ្ដា​ឧទ្ធម្ភាគចក្រ​និង​នាវា​ត្រូវ​បាន​ប្រមូល សម្រាប់​ជម្លៀស​បណ្ដាជន​រង​គ្រោះ​ចេញ​។ ប៉ុន្តែ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ត្រូវ​បាន​ផ្អាក​នា​ពេល​យប់​។ ផ្នែក​ម្ខាង​ទៀត​នៃ​ព្រំដែន ភ្លៀង​ដែល​ធ្លាក់​ខ្លាំង​បំផុត​ក៏​បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​តំបន់​ដា​ជី​លី​ញ​ចុង​ភាគ​ឦសាន​ឥណ្ឌា​។

នៅ​ទីនោះ​កន្លែង​ខ្លះ​ទឹកជំនន់​បាន​ជន់​លិច​ទាំងស្រុង ស្ថិត​នៅ​ដាច់​ពី​ពិភព​ខាងក្រៅ ដោយ​ផ្លូវថ្នល់​ទាំងឡាយ​រង​ការ​បំផ្លាញ​។ ស្ពាន​យ៉ាង​តិ​ស​២​បាន​ត្រូវ​ទឹក​បុក​បាក់ ផ្លូវថ្នល់​ជា​ច្រើន​និង​តំបន់​ដ៏​ធំ ត្រូវ​ទឹក​ជន់​លិច​ទាំងស្រុង​ ។

ទឹកជំនន់​ក៏​ប៉ះពាល់​ផង​ដែរ​ដល​ប្រទេស​ជាប់​ជិតខាង​ប៊ូ​តាន ដោយនៅ​ទីនោះ​កងទ័ព​ឥណ្ឌា​បាន​ជួយ​ជម្លៀស​មនុស្ស​ចេញ​តាម​ឧទ្ធម្ភាគចក្រ​ក្នុង​ទីក្រុង​ជាប់​ព្រំដែន​PHUENTSHOLING ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ