រាជធានីភ្នំពេញៈឃ្លាំងស្តុកសម្ភារៈអនឡាញដែលគេរើយកមកគរទុកចោលនៅក្នុងឃ្លាំង ដីឡូតិ៍មួយកន្លែងនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០ នាទីរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ ២០២៥។
ឃ្លាំងដែលត្រូវភ្លើងឆេះត្រូវបានសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជាជាឃ្លាំង ស្តុក សម្ភារៈអនឡាញរួមមានៈគ្រែ តុ កៅអី,ម៉ាស៊ីនត្រជាក់ រួមនិងសម្ភារៈមួយចំនួនទៀតដែលត្រូវបានជនជាតិចិនរើ ចេញពីទីតាំងណាមួយយកទៅគរទុកចោលនៅក្នុងទីតាំងខាងលើ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងហើយរាលដាលយ៉ាងរហ័សផ្សែងហុយទ្រលោមបង្ករឲ្យមានការភ្ញាក់ផ្អើលដល់កម្មករនិងជនជាតិចិនដែលនៅកន្លែងកើតហេតុនាំគ្នាជួយពន្លត់តែពុំអាចទប់ស្កាត់បាន។
នៅក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យចំនួន ៩គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញ។
តាមនគរបាលបានឲ្យដឹងថា សម្ភារៈរួមមានតុទូកៅអីម៉ាស៊ីនត្រជាក់ គ្រែ ពូកមួយចំនួនត្រូវភ្លើងឆេះរងការខូចខាត។
ទាក់ទិននឹងការកើតមានភ័យនេះតាមជនជាតិចិនបានអះអាងថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕














ចែករំលែកព័តមាននេះ