ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសមាសរបស់ប្រជានេសាទ ៖ ទឹកស្រក ត្រីសម្បូរទាញបានចំណូលដល់អ្នកស្រុកមង្គលបូរី

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ នៅ​ពេល​ទឹក​ស្រក ប្រជា​នេសាទ​នាំ​គ្នា​រក​ត្រី​បាន​លក់​ចំណូល​ក្នុង​១​ថ្ងៃ លក់​បាន​៥​ទៅ​១០​ម៉ឺន​រៀល នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៥​នៅ​ភូមិសាស្ត្រ​ស្រុក​មង្គល​បូ​រី ។ ជាក់ស្តែង​ឃើញ​នៅ​ស្ពាន​ក្នុងភូមិ​គោក​ក្តួច…

បន្ទាយ​មាន​ជ័យ ៖ នៅ​ពេល​ទឹក​ស្រក ប្រជា​នេសាទ​នាំ​គ្នា​រក​ត្រី​បាន​លក់​ចំណូល​ក្នុង​១​ថ្ងៃ លក់​បាន​៥​ទៅ​១០​ម៉ឺន​រៀល នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៥​នៅ​ភូមិសាស្ត្រ​ស្រុក​មង្គល​បូ​រី ។

ជាក់ស្តែង​ឃើញ​នៅ​ស្ពាន​ក្នុងភូមិ​គោក​ក្តួច ឃុំ​គោ​កប​ល័​ង្គ និង​នៅ​ប្រឡាយ​ព្រែក​សឿ​ឃុំ​សឿ និង​ព្រែក​ចំណោម ឃុំ​ចំណោម​ក្នុងភូមិ​សាស្ត្រ ស្រុក​មង្គល​បូ​រី គេ​ឃើញ​ប្រជា​នេសាទ​បាន​នាំ​គ្នា​ជិះឡាន ម៉ូតូ មក​បង់ និង​បោយ​ត្រី តាម​មុខ​ស្ពាន និង​សំណង់​ទឹក​ហូរ​បាន​ត្រី​ចម្រុះ មាន​ភាគច្រើន​មាន​ត្រី​ស ត្រី​រៀល ត្រី​ឆ្ពិន ត្រី​ឆ្លូញ ត្រី​ឆ្លាំង និង​ត្រី​ផ្សេង​ៗ​ដែល​លក់​បាន​១​ថ្ងៃ អាច​រក​ចំណូល​ពី​៥​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល ។

លោក ជា ទី មេឃុំ​សឿ បាន​ប្រាប់​ថា ៖ នៅ​ប្រឡាយ​ព្រែក​សឿ និង​ព្រែក​ចំណោម ទឹក​ថ្ងៃនេះ ស្រក​ប្រមាណ​ជាង​៥​ហ៊ុន​រយៈ​ជាង​១​ស​ប្តា​ហ៍​នេះ ជំនន់​ទឹកភ្លៀង​បាន​ហក់​ឡើង​ខ្លាំង បណ្តាល​ប្រឡាយ​ព្រែក​សឿ​ទឹក​ហូរ​ច្រុះ​ដាច់​មុខ​សំណង់​ព្រែក​សឿ តែ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​មក​បានជា​ធម្មតា​នៅ​ស្ពាន​ឆ្លង​សំណង់​បង្ហៀរទឹក តែ​គោ​យន្ត និង​ត្រាក់ទ័រ មិន​អាច​ឆ្លង​សំណង់​បង្ហៀរ​ទឹកបាន​នៅឡើយ​ទេ ព្រោះ​ទឹក​ហូរ​ខ្លាំង ។

លោក ឡាយ សុធី អនុប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ៖ ស្ថានភាព​ទឹក​នៅ​ខេត្តបន្ទាយមានជ័យ​ថ្ងៃនេះ​នៅ​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក​កំរិត​ទឹក​៣.៥៥​ម៉ែត្រ ប្រកាស​អាសន្ន និង​ប្រុង​ប្រយ័ត្ន​កម្រិត​ទឹក​៣.៥​ម៉ែត្រ ស្ទឹង​ស្ពាន​ស្រែង​ស្រុក​ភ្នំស្រុក​ម្រិ​ត​ទឹក​៦.១៥​ម៉ែត្រ ប្រកាស​អាសន្ន​៦.៥០​ម៉ែត្រ ស្ទឹង​សិរី​សោភ័ណ​កម្រិត​ទឹក​៦.៨៤​ម៉ែត្រ ប្រកាស​អាសន្ន​៥.៥០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ