ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថត​បាន​ជាក់ស្តែង! ​បើ​មិន​ជឿ​គឺ​គ្មាន​វាចា​នឹង​ថ្លែង​ទៀត​ទេ

2 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល​៖ ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា សង្វៀន​ជល់​មាន់​ដ៏​ល្បី​មួយរ​បស់បង​ហេង ដែល​មានកូន​ធ្វើ​ប៉ូលិស​ព្រហ្មទណ្ឌ បាន​ដំណើរការ​ជា​ធម្មតា​នៅ​ចំណុច​មាត់បឹង​មួយ​កន្លែង​ក្នុង​ឃុំ​ក្រាំង​យ៉ូ​វ​។ សង្ស័យ​ដោយសារ​ឥទ្ធិពល​របស់​កូន​នោះ​ហើយ​ទើប​បង​ហេង អាច​ដំណើរ ការ​សង្វៀន​ជល់​មាន់​ដោយ​មិន​ញញើត​។ ប្រភព​ពី​អ្នក​ជល់​មាន់​ឲ្យ​ដឹង​ថា​សង្វៀន​ជល់​មាន់​១​កន្លែងរ​បស់បង​ហេង នៅ​ក្ន​ង​ភូមិ​-​ឃុំ…

ខេត្តកណ្តាល​៖ ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា សង្វៀន​ជល់​មាន់​ដ៏​ល្បី​មួយរ​បស់បង​ហេង ដែល​មានកូន​ធ្វើ​ប៉ូលិស​ព្រហ្មទណ្ឌ បាន​ដំណើរការ​ជា​ធម្មតា​នៅ​ចំណុច​មាត់បឹង​មួយ​កន្លែង​ក្នុង​ឃុំ​ក្រាំង​យ៉ូ​វ​។ សង្ស័យ​ដោយសារ​ឥទ្ធិពល​របស់​កូន​នោះ​ហើយ​ទើប​បង​ហេង អាច​ដំណើរ ការ​សង្វៀន​ជល់​មាន់​ដោយ​មិន​ញញើត​។

ប្រភព​ពី​អ្នក​ជល់​មាន់​ឲ្យ​ដឹង​ថា​សង្វៀន​ជល់​មាន់​១​កន្លែងរ​បស់បង​ហេង នៅ​ក្ន​ង​ភូមិ​-​ឃុំ ក្រាំង​យ៉ូ​វ កំពុង​ដំណើរ ការ​ដោយ​គ្មាន​ការ រំខាន ។ បង ហេង មាន​ឥទ្ធិពល ដោយសារ​កូនប្រុស​។ ដូច្នេះ ពួក​គេ​ចាប់ផ្ដើម​ដំណើរ ការ​យ៉ាង​រីករាយ​និង​ទំនុកចិត្ត ហើយ​ទាក់ទាញ​ការ​ចាប់ អារម្មណ៍​ពី​អ្នក​និយម​ចូល​ចិត្ត​លេង​មាន់​ជល់​មក​ពី​គ្រប់ ទិស​ទី​។ អ្នក​ជល់​មាន់​ចូល​ចិត្ត​មក​លេង​សង្វៀន​បង​ហេង ព្រោះ​មើលទៅ​មាន​សុវត្ថិភាព​អស់ទាស់ ។ អ្នកកាសែត​ថត​បាន​ជាក់ស្តែង មិនមែន​មាន​តែ​ជល់​មាន់​ទេ គឺ​មាន​ទាំង​អាប៉ោង​មួយ​វង់​នៅ​កំដរ​សង្វៀន​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ ។​ បើ​ថត​បាន​ជាក់ស្តែង​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ជឿ​ទេ ក៏​គ្មាន​វាចា​នឹង​ថ្លែង​ដែរ ហេ​!…​ហេ​! ។

បងប្អូន​អ្នក​ជល់​មាន់​ទាំងឡាយ ហាក់​មិន​ញញើត​ចំពោះ​សមត្ថកិច្ច​នោះ​ទេ ទំនងជា​មានការ​ទទួលខុសត្រូវ​ប្រកប ដោយ​សុវត្ថិភាព​ពី​ម្ចាស់​សង្វៀន​។ គេ​ថា​សង្វៀន​ជល់​មាន់ របស់​បង​ហេង​កំពុង​បោះទីតាំង​នៅ​មាត់បឹង​១​កន្លែង​ក្នុងភូមិ​-​ឃុំ​ក្រាំង​យ៉ូ​វ ដែល​មាន​ប្រជាប្រិយភាព​ក្នុងស្រុក​ស្អាង ដោយ​ជល់​មាន់​ទាល់តែ​ដុះ​ស្លែរ ។ ប្រជាពលរដ្ឋ​នៅ ក្នុង​សហគមន៍​ក្បែរ​ខាង បើ​ទោះបីជា​មិន​សប្បាយចិត្ត​ក៏​មិន​ហ៊ាន​មាត់ក អ្វី​ដែរ​។ រីឯ​អភិបាលស្រុក​ស្អាង ពេល​សម្ភាសន៍​បាន​ត្រឹម​ថ្លែងអំណរគុណ​ដល់​អ្នកកាសែត​ដែល​ជួយ​ផ្ដល់​ព័ត៌មាន​នេះ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ