ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ព្រៃវែង ៖ ទឹកជំនន់ហូរបុកដា.ច់ផ្លូវកៅស៊ូ​ពី​ភូមិតាំងស្នាយទៅ​ភូមិ​មេសរ​ប្រ​ចាន់ដោយបិទ​បណ្តោះអាសន្ន

1 នាទី មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ពារាំង នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​ប្រកាស​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​លើ​ផ្លូវ​កៅស៊ូ​ពី​ភូមិ​តាំង​ស្នាយ ទៅ​ភូមិ​មេសរ​ប្រ​ចាន់ ជា​បណ្តោះអាសន្ន ដោយសារ​តែ​ផ្លូវ​នេះ​ត្រូវ​ទឹកជំនន់​ហូរ​ច្រោះ​ខ្លាំង…

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ពារាំង នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​ប្រកាស​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​លើ​ផ្លូវ​កៅស៊ូ​ពី​ភូមិ​តាំង​ស្នាយ ទៅ​ភូមិ​មេសរ​ប្រ​ចាន់ ជា​បណ្តោះអាសន្ន ដោយសារ​តែ​ផ្លូវ​នេះ​ត្រូវ​ទឹកជំនន់​ហូរ​ច្រោះ​ខ្លាំង បណ្ដាល​ឲ្យ​ដាច់​ផ្លូវ ។

ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ទទឹង​៥​ម៉ែត្រ និង​បណ្ដោយ​ជាង​៥ គីឡូម៉ែត្រ ឆ្លងកាត់​ភូមិ​ចំនួន ៤ ក្នុង​ឃុំ​រកា និង​ឃុំ​មេសរ​ប្រ​ចាន់ បច្ចុប្បន្ន​ផ្លូវ​នេះ​ត្រូវ​ទឹកជំនន់​ហូរ​បុក​ដាច់​ផ្លូវ​មួយ​កន្លែង​ទំហំ​ជាង​៧ ម៉ែត្រ និង​មាន​ស្នាម​រុន​ហូរ​ច្រោះ​ជា​ច្រើន​កន្លែង​ទៀត ។

អាជ្ញាធរ​ស្រុក​ពារាំង​បាន​បញ្ជាក់​ថា ដោយសារ​តែ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ ត្រូវ​ទឹកជំនន់​ហូរ​កាត់​ផ្ដាច់​ទាំងស្រុង មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា​នេះ អាជ្ញាធរ​ស្រុក​ពារាំង បាន​ប្រកាស​បិទ​ការ​ធ្វើ​ចរាចរណ៍​តាម​កំណាត់​ផ្លូវ​នេះ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ផ្សេង​ៗ​ជាយថាហេតុ ។ ហើយ​ការ​បើក​ឲ្យ​ដំណើរការ​ឆ្លងកាត់​វិញ អាជ្ញាធរ​ស្រុក និង​ជូនដំណឹង​នៅ​ពេល​ក្រោយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​ពេល​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ ត្រូវ​ទឹក​ហូរ​ដាច់ អាជ្ញាធរ​ស្រុក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ជួយ​ចាក់​ដី​ទប់​ផ្លូវ​នេះ​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​ឆ្នាំ​នេះ ទឹកជំនន់​ជន់​ឡើង​ខ្លាំង​ហើយ​កម្លាំង​ទឹក​ហូរ​ខ្លាំង​ពេក ទប់​មិន​ឈ្នះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា​នេះ កំណត់​ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បាន​ទឹក​ហូរ​កាត់​ផ្ដាច់ មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ