ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ ៖ បញ្ញា​សិប្បនិម្មិតនឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ថ្មី​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​អប់រំ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី​ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​ថា បញ្ញា​សិប្បនិម្មិត នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ថ្មី​លើ​គ្រប់​វិស័យ​ជា​ពិសេស​វិស័យ​អប់រំ ដែល​នឹង​ក្លាយជា​ឧបករណ៍​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​ជួយ​សម្រួល…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី​ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​ថា បញ្ញា​សិប្បនិម្មិត នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ថ្មី​លើ​គ្រប់​វិស័យ​ជា​ពិសេស​វិស័យ​អប់រំ ដែល​នឹង​ក្លាយជា​ឧបករណ៍​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​ជួយ​សម្រួល និង​បង្កើន​ប្រសិទ្ធភាព​ដល់​ការងារ​របស់​គ្រូបង្រៀន និង​ការ​រៀនសូត្រ​របស់​សិស្សានុសិស្ស ។

ការ​បញ្ជាក់​បែប​នេះ នៅ​ពេល​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ស្តី​ពី «​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​សម្រាប់​ការ​អប់រំ​» កាលពី​នា​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។

នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ថ្មី​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​អប់រំ ដែល​នឹង​ក្លាយជា​ឧបករណ៍​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​ជួយ​សម្រួល និង​បង្កើន​ប្រសិទ្ធភាព​ដល់​ការងារ​របស់​គ្រូបង្រៀន និង​ការ​រៀនសូត្រ​របស់​សិស្សានុសិស្ស ។

យ៉ាងណាមិញ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ក្រើនរំលឹក​ដែរ​ថា បញ្ញា​សិប្បនិម្មិត​នា​ពេល​នេះ គឺ​នៅ​តែ​ជា​ឧបករណ៍​ជំនួយ​ប៉ុណ្ណោះ​ដោយ​យើង​មិន​អាច​ពឹងផ្អែក​ទាំងស្រុង ទៅ​លើ​បច្ចេកវិទ្យា​នេះ​បាន​ទេ​ដែល​អាច​បណ្តាល​ឱ្យ​បាត់បង់​នូវ​ឯករាជ្យ​ភាព​នៃ​ការ​គិត​របស់​ខ្លួន ដូច្នេះ​យើង​ត្រូវ​តែ​ចេះ​ប្រើប្រាស់​ចំណុចខ្លាំង និង​ទប់ស្កាត់​ចំណុចខ្សោយ​រវាង​សមត្ថភាព​របស់​ម៉ាស៊ីន និង​មនុស្ស ប្រកបដោយ​តុល្យភាព ដើម្បី​ធានា​ឱ្យ​ដំណើរការ​រៀនសូត្រ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ស្រប​តាម​ក្រប​សីលធម៌​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ។

គួរ​បញ្ជាក់​ដែរ​ថា ពិធី​សម្ពោធ​ពិព័រណ៍​ស្តី​ពី «​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​សម្រាប់​ការ​អប់រំ​» គឺជា​កម្មវិធី​អម​នៃ​ទិវា​គ្រូបង្រៀន ។ ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ចុះ​ទស្សនាការ​តាំង​ពិ​ព័រ​ណ៌ និង​ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ​រួច​មក​តាង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ពិព័រណ៍​ស្តី​ពី​បញ្ញា​សិប្បនិម្មិត​នេះ​ឡើង ដែល​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ក្នុង​ការ​អប់រំ​។

សូម​ជម្រាប​ថា​ពិព័រណ៍​ស្តី​ពី «​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​សម្រាប់​ការ​អប់រំ​» រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រុមប្រឹក្សា​សាកល​វិទ្យា​ធិ​ការ​កម្ពុជា ជាមួយ​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ និង​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌី​ជី​ថ​ល និង​ការ​អប់រំ​ពី​ចម្ងាយ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ពិព័រណ៍​នេះ បាន​បង្ហាញ​ស្នាដៃ​ចំនួន​៣​ប្រភេទ​រួម​មាន ៖ ១. លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ជា​វត្ថុ​គំរូ​កម្មវិធី ឬ​ប្រព័ន្ធ​ដែល​ពាក់ព័ន្ធ​នឹង​AI ២. កម្មវិធី​សិក្សា ឬ​ការ​ស្រាវជ្រាវ​ដែល​កំពុង​ដំណើរការ​ពាក់ព័ន្ធ​នឹង​AI ៣. គម្រោង​ផែនការ ឬ​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ​ស្តី​ពី​ការ​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​ផ្នែក AI ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ