ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំងទស្សនីយភាព​ដ៏​ប្លែក​ភ្នែក ៖ គយគន់​ហ្វូង​ប្រចៀវ​ហើរ​ចេញពី​រូងភ្នំ​សំពៅមិន​ថា រដូវប្រាំង ឬ​វស្សា

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រចៀវ​រាប់​លាន​ក្បាល ហើរ​ចេញពី​រូងភ្នំ​នៃ​រម​នី​យ​ដ្ឋា​ន​ភ្នំ​សំពៅ ក្លាយជា​ផ្ទាំងទស្សនីយភាព​ដ៏​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ គយគន់​ទស្សនា​កំសាន្ត​ម្តង​ហើយ ចង់​មក​ម្តងទៀត បើ​ថា នៅ​រដូវប្រាំង…

ខេត្តបាត់ដំបង ៖ ប្រចៀវ​រាប់​លាន​ក្បាល ហើរ​ចេញពី​រូងភ្នំ​នៃ​រម​នី​យ​ដ្ឋា​ន​ភ្នំ​សំពៅ ក្លាយជា​ផ្ទាំងទស្សនីយភាព​ដ៏​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ គយគន់​ទស្សនា​កំសាន្ត​ម្តង​ហើយ ចង់​មក​ម្តងទៀត បើ​ថា នៅ​រដូវប្រាំង រឺ​រដូវវស្សា​នោះ​ទេ ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៥ ។

រម​នី​យ​ដ្ឋា​ន​ភ្នំ​សំពៅ​ជា​រម​នី​យ​ដ្ឋា​ន បែប​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ស្ថិត​ក្នុងភូមិ​ក្រពើ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង ដោយ​ប្រើ​រយៈពេល​ធ្វើ​ដំណើរ​ប្រហែល​២៥​នាទី តាម​ផ្លូវជាតិ​លេខ​៥៧ នឹង​ទៅ​ដល់ទី​តាំង​នោះ​ហើយ ។

បច្ចុប្បន្ន​នេះ រម​នី​យ​ដ្ឋា​ន​ភ្នំ​សំពៅ ត្រូវ​បាន​រដ្ឋបាល​ខេត្តបាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ​បាន​រៀបចំ​កែ​លម្អ និង​អភិវឌ្ឍន៍​ទីតាំង នៅ​តំបន់​ល្អាង​ប្រចៀវ យ៉ាង​ស្រស់​ស្អាត មាន​សណ្តាប់ធ្នាប់​ល្អ មាន​ទីតាំង​សម្រាប់​ភ្ញៀវ​អង្គុយ​ទស្សនា​ហ្វូង​ប្រចៀវ​រាប់​លាន​ក្បាល ហើរ​ចេញពី​រូង​នៅ​ពេល​ល្ងាច ។ ក្រៅពី​ទស្សនា​ហ្វូង​ប្រចៀវ ភ្ញៀវ​ទេសចរ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ នៅ​ព្រះពុទ្ធ​ប្បដិមា​ដ៏​ធំ ដែល​ត្រូវ​បាន​ឆ្លាក់​លើ​ជញ្ជាំង ភ្នំ​សំពៅ ក្បែរ​ល្អាង​ប្រចៀវ​តែ​ម្តង ហើយ​ភ្ញៀវ​ទេសចរ​បាន​ថត​ផ្តិត​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ ។

បន្ថែម​ពី​នោះ​ភ្ញៀវ​ទេសចរ​អាច​ឡើង​តាម​ជណ្តើរ ឬ​ជិះ​ម៉ូតូ រថយន្ត​ឡើង តាម​ផ្លូវ​ជម្រាលភ្នំ រហូត​ដល់ កំពូលភ្នំ​បាន ដើម្បី​ទស្សនា​ទេសភាព​ពីលើ​កំពូលភ្នំ ឃើញ​វាលស្រែ និង​ភូមិឋាន​អ្នកស្រុក​ដ៏​ល្វឹងល្វើយ ព្រមទាំង​ទស្សនា​ល្អាង​ប្រវត្តិសាស្ត្រ​ជា​ច្រើន នៅ​លើ​ភ្នំ​សំពៅ​ផង​ដែរ ។ ដែល​ល្អាង​ទាំងនោះ មាន​ដូច​ជា ល្អាង​ផ្កាស្លា ល្អាង​គក់​ទ្រូង ល្អាង​ខ្យល់ ល្អាង​តែងខ្លួន ដែល​សុទ្ធ​សឹង​បង្កប់​នូវ​រឿងរ៉ាវ​អស្ចារ្យ ជំនឿ និង​បានដឹង​ពី​ប្រវត្តិ​ភ្នំ​សំពៅ ក៏​ដូច​ជា ប្រវត្តិ​ហេតុការណ៍​ដ៏​រន្ធត់​នៅ​ភ្នំ​សំពៅ​នា​អំឡុង​សង្គម​សម័យ​ខ្មែរក្រហម​ជាដើម ។

នៅ​តំបន់​រម​នី​យ​ដ្ឋា​ន​ភ្នំ​សំពៅ​នេះ ភ្ញៀវ​ទេសចរ​អាច​ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​ម្ហូបចំណី​អាហារ​ទទួលទាន នៅ​ទីនោះ​ផ្ទាល់​បាន ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ភ្នំ​សំពៅ​ដាក់​លក់​ហូ​ហែរ ដើម្បី​បម្រើ សេវា​ភ្ញៀវ ដែល​មក​លេង​ទី​នេះ​ដោយ​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់​បែប​អ្នកស្រុក និង​មាន​តម្លៃ​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ