ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ ៖ ​សូម​ពលរដ្ឋ​កុំ​យក​ព្រះ​ឆាយា​លក្ខ​ព្រះមហាក្សត្រ ឬ​រូបថត​មេដឹកនាំ​ថៃ​ណា​មួយ​មក​ធ្វើ​មិន​គប្បី

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖  សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​ប្រាប់​ពលរដ្ឋ​កុំ​យក​ព្រះ​ឆាយា​លក្ខ​ព្រះមហាក្សត្រ​ថៃ ឬ​រូបថត​មេដឹកនាំ​ថៃណាមួយ​មក​ធ្វើ​មិន​គប្បី​ឱ្យ​សោះ​ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ​ ៖  សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​ប្រាប់​ពលរដ្ឋ​កុំ​យក​ព្រះ​ឆាយា​លក្ខ​ព្រះមហាក្សត្រ​ថៃ ឬ​រូបថត​មេដឹកនាំ​ថៃណាមួយ​មក​ធ្វើ​មិន​គប្បី​ឱ្យ​សោះ​ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​អ​សីល​ធ​ម៌​របស់​ជនជាតិ​ថៃ ​ដែល​យក​រូប​សម្តេច​ដាក់​បាញ់​ជា​ល្បែងភ្នាល់​ ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​វី​ដេ​អូពី​សកម្មភាព​អ​សីល​ធ​ម៌របស់​ជនជាតិ​ថៃ​ដោយ​ភ្ជាប់​នូវ​ខ្លឹមសារ​ថា «​នេះ​ឬ​ជា​ជនជាតិស៊ី​វិ​ល័យ​មានគុណ​ធម៌ សីលធម៌ និង​អរិយធម៌​ខ្ពស់?»។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​កម្ពុជា កុំ​ធ្វើ​ទ​ង្វើ​អាក្រក់​បែប​នេះ​ដែល​ជា​ទ​ង្វើ​អមនុស្ស និង​អន់​ជាង​សត្វ​ ។ សម្ដេច​បន្ថែម​ថា មិន​ថា​វី​ដេ​អូ​នេះ ​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់ ឬ​ដោយ AI គឺ​សុទ្ធតែ​បង្ហាញ​នូវ​អំពើអាក្រក់​ទាំងអស់​មិន​ថា​ជនជាតិ​ណា ឬ​ក្រុម​ណា​នោះ​ទេ​។

សម្ដេច​កន្លង​មកនេះ​ បងប្អូន​យើង​មួយ​ចំនួន​បាន​សុំ​មក​សម្ដេច​ ដើម្បី​ធ្វើការ​តបត​តាម​រយៈ​យក​រូបថត ឬ​ព្រះ​ឆាយា​លក្ខ​ព្រះមហាក្សត្រ​ថៃ​យក​មក​ដាក់ ហើយ​បាញ់​យក​រង្វាន់​ដូច​ជនជាតិ​ថៃ​មួយ​ចំនួន​បាន​និង​កំពុង​ធ្វើ​ ។ សម្ដេច​បាន​ប្រាប់​ទៅ​វិញ​ថា បើ​យល់​ថា​ គេ​ធ្វើ​បែប​នេះ​ជា​ការ​ខុស សូមកុំ​ប្រឡង​យកខុស​ជាមួយ​គេ​ធ្វើ​អី ព្រោះ​អំពើ​បែប​នេះ​ជា​អំពើ​អមនុស្ស និង​អន់​ជាង​សត្វ​ទៅ​ទៀត ​។

សម្ដេច​បាន​ពន្យល់​បន្ថែម​ថា ពួក​គេ​ធ្វើ​បែប​នេះ​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​សម្ដេច​បាត់បង់ ការ​អត់ធ្មត់​ក្នុង​ពេល​បទ​ឈប់​បាញ់ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ ឬ​យ៉ាង​ហោច​ណាស់​ញុះញង់​ឲ្យ​កងទ័ព​ និង​ប្រជាជន​យើង​មួយ​ចំនួន​តបត​តាម​របៀប​បង្ក​អរិយ​ភាព​ ។

សម្ដេច​សូម​អំពាវនាវ​ជនរួមជាតិ​យើង សូមកុំ​យក​ព្រះ​ឆាយា​លក្ខ​ព្រះមហាក្សត្រ​ថៃ ឬ​រូបថត​មេដឹកនាំ​ថៃ​ណាមួយ​មក​ធ្វើ​មិន​គប្បី​ឲ្យ​សោះ​ ។

សម្ដេច​បញ្ជាក់​ថា «​ទោះជា​ប្រទេស​យើង​តូច ប្រជាជន​យើង​មាន​ចំនួន​តិច សេដ្ឋកិច្ច​យើង​ទន់​ខ្សោយ តែ​យើង​កុំ​ខ្សោយ​ខាង​សីលធម៌​។ យើង​ត្រូវ​តែ​បន្ត​ជា​ជាតិ​សាសន៍​ថ្លៃថ្នូរ​មាន​សីលធម៌
​ខ្ពស់»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ