ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​ម្នាក់​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​រក​ការងារ​ធ្វើ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​ឃាត់ខ្លួន

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​ម្នាក់​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ មក​រក​ការងារ​ធ្វើ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​លួច​ឆ្លង​ដែន​ខុសច្បាប់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៥ ។…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​ម្នាក់​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ មក​រក​ការងារ​ធ្វើ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​លួច​ឆ្លង​ដែន​ខុសច្បាប់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៥ ។

លោក​វរសេនីយ៍ត្រី អ៊ុ​ក សូរ​ផុ​ន មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា ជនជាតិ​ថៃ​ខាងលើ ឈ្មោះ ប្រាក់​ស៊ុ​ង សុម​ផ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​កម្លាំង​ឃាត់ខ្លួន​ជនជាតិ​ថៃ​នេះ ក្នុង​ពេល​កម្លាំង​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន ក៏​ប្រទះ​ឃើញ​ជនជាតិ​ម្នាក់​បាន​ដើរ​ចូល​មក​ទឹកដី​កម្ពុជា​ប្រមាណ​២០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៥ ចំណុច​តំបន់​១ ស្ថិត​ក្នុងភូមិ​ចក់​ពួក ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ។

លោក​វរសេនីយ៍ត្រី អ៊ុ​ក សូរ​ផុ​ន បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ថា ខ្លួន​ពិតជា​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​ទើប​លួច​ឆ្លង​ដែន​រក​ការងារ​ធ្វើ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ