ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រើសេវាសាធារណៈរហ័សទាន់ចិត្ត៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យណែនាំមន្ត្រីក្រុង-ស្រុក​ ឱ្យពង្រឹងការងារបម្រើពលរដ្ឋ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ ណែនាំ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​នៅ​មូលដ្ឋាន ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៦ ខែតុលា…

ខេត្តបន្ទាយមានជ័យ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ ណែនាំ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​នៅ​មូលដ្ឋាន ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្ដម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៧ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលក្រុង​-​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ ក្រុមប្រឹក្សា​ខេត្ត ។

នា​ឱកាស​នោះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា និង​ឯកឧត្តម​អភិបាលខេត្ត ថ្លែង​នូវ​ការ​កោតសរសើរ​ទៅ​ដល់​មន្ត្រី រដ្ឋបាល​ខេត្ត ក្រុង​-​ស្រុក ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​បាន​យ៉ាង​ល្អ​ប្រសើរ ។ និង​បាន​ធ្វើការ​ជំរុញ​ណែនាំ​ទៅ​ដល់​មន្ត្រី​រដ្ឋបាល​ខេត្ត ក្រុង​-​ស្រុក សំដៅ​ធ្វើ​យ៉ាងណា​បម្រើសេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស​លឿន និង​ទាន់​ពេលវេលា​ជូន​ពលរដ្ឋ ។

មួយវិញទៀត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​ក៏​បាន​ជំរុញ​ដល់​កងកម្លាំង​ពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ឱ្យ​បាន​ខ្ជាប់ខ្ជួន បង្ក្រាប​រាល់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ដូច​ជា ករណី​ក្មេង​ទំនើ​.​ង ល្បែងស៊ីសង ជា​ពិសេស​ករណី​គ្រឿង​ញៀ​.​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ