បុរសម្នាក់កំពុងតែមានពិរុទ្ធ ក្រោយមានការចោទប្រកាន់ថា បានប្រើប្រាស់បច្ចេកវិទ្យាផ្ទេរប្រាក់តាម QR Code ពីរៀលបន្លំជាដុល្លារ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអះអាងថា ជនសង្ស័យដែលបង្កើតអំពើបន្លំតាមប្រព័ន្ធ QR Code ដោយបម្លែងតម្លៃប្រាក់រៀល ឲ្យក្លាយជាប្រាក់ដុល្លារ ដើម្បីលួចយកប្រាក់ពីភ្ញៀវបរទេសត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែតុលា កន្លងទៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាអ្នករត់កង់បី ហើយបានប្រើប្រាស់បច្ចេកវិទ្យាជាប្រយោជន៍ខុសច្បាប់ ដោយបន្លំ QR Code គិតប្រាក់រៀលចំនួន៧.២០០រៀល ឲ្យក្លាយជា ៧.២០០ដុល្លារ ពីជនបរទេសម្នាក់ ។
ករណីនេះ ត្រូវបានបំបែកក្រោមកិច្ចសហការរវាងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយធនាគារទទួលខុសត្រូវ ហើយពេលនេះ សំណុំរឿងត្រូវបានផ្ញើទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ