រាជធានីភ្នំពេញ ៖ ក្រុមឆ្លាមសមុទ្របានលត់ក្រុមឫទ្ធិសែនក្នុងលទ្ធផល 5-2 សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ Metfone Cambo dian Leaque 2011 ដែលធ្វើនៅទីលានពហុកីឡដ្ឋានជាតិកាលពីរសៀលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ខណៈភ្នំពេញក្រោនយកឈ្នះព្រែកប្រាកីឡា ៤-០។
ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារបស់ឆ្លាមសមុទ្រ កីឡាករ ABOLABODE ពាក់អាវលេខ៧បានប្រើបច្ចេកទេសផ្ទាល់ខ្លួនរបស់គេរកបាន ២-១ នាំមុខឫទ្ធិសែន គឺនៅនាទីទី២៥ និង៣៦។ ឫទ្ធិសែនតាមសងបាន១គ្រាប់វិញនៅនាទីទី៤២ ដោយកីឡាករ Esin Raymond Etim ពាក់អាវលេខ២១។ ចូលដល់តង់ទី២ឆ្លាមសមុទ្រនៅ តែមានប្រៀបជាងដោយលេងសង្កត់ឫទ្ធិសែនជាប់ និងមានឱកាសរកបាន១គ្រាប់នាំមុខជាបន្តទៀតនៅនាទីទី៧២ ដោយកីឡាករ ABOLA BODE ។
ទោះជាយ៉ាងណាក្តី កីឡាករកែវ តារា ពាក់អាវលេខ២៤របស់ឫទ្ធិសែនតាមសងបាន១គ្រាប់វិញនៅនាទីទី៧៦។ ឆ្លាមសមុទ្រនៅតែបង្ហាញរបៀបលេងយ៉ាងល្អឥតខ្ចោះ គឺការសហការគ្នារវាងមិត្តរួមក្រុមរហូតអាចរកបាន២គ្រាប់បន្ថែមទៀត ដែលជាថ្វីជើងរបស់កីឡាករ Ayodele Silva ពាក់អាវលេខ៣៥នៅនាទីទី៤៦ និង៩០+៥។
ភ្នំពេញក្រោនក្រោយពីបានលត់ក្រុមអន់ព្រែកប្រា ៤-០ រួចមក ពេលនេះពិន្ទុរបស់គេបានកើនឡើងដល់២៦នាំមុខគេដាច់ក្នុងតារាង ។ ក្នុងចំណោមការប្រកួតទាំង១១លើកមកនេះគេឈ្នះ៨ ស្មើ២ ចាញ់តែ១៕
ចែករំលែកព័តមាននេះ