ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​ឡោម​ព័ន្ធ​ឃ្លាំង​មួយ​កន្លែងនៅខណ្ឌមានជ័យ រក​ឃើញ​ទំនិញគេចពន្ធ ជាង​៧៦​តោន នាំ​ចូល​ពី​ថៃ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍​បឋមបានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ឡោម​ព័ន្ធ​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង ដើម្បី​ត្រួតពិនិត្យ និង​ឆែកឆេរ ដោយ​រក​ឃើញ​ទំនិញ​ចំនួន​៧​មុខ មាន​ទម្ងន់​ប្រមាណ​ជាង ៧៦​តោន…

រាជធានី​ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍​បឋមបានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ឡោម​ព័ន្ធ​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង ដើម្បី​ត្រួតពិនិត្យ និង​ឆែកឆេរ ដោយ​រក​ឃើញ​ទំនិញ​ចំនួន​៧​មុខ មាន​ទម្ងន់​ប្រមាណ​ជាង ៧៦​តោន មិន​ទាន់​បាន​បង់ពន្ធ​ត្រឹមត្រូវ ថែម​ទាំង​ជា​ផលិតផល​ប្រទេស​ថៃ ។

ការ​ចុះ​ត្រួតពិនិត្យ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ឃ្លាំង​យីហោ «​ខេ​.​យូ​.​អេស ខូ​អិ​ល​ធី​ឌី​» តាម​បណ្តោយ​ផ្លូវ​លេខ​៣៨ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គេ​បានឃើញ​ឃ្លាំង​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព​ដឹក​ទំនិញ​ចេញចូល ។ ស្រាប់តែ​នៅ​ថ្ងៃនេះ មាន​មន្ត្រី​ជំនាញ​គយ​ចល័ត បាន​ចុះ​មក​កាន់​ទីតាំង​ខាងលើ​ធ្វើការ​ឡោម​ព័ន្ធ ដើម្បី​ត្រួតពិនិត្យ និង​ឆែកឆេរ ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ បាន​លើក​ឡើង​ថា សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​គយ​ចល័ត​តំបន់​១ បាន​ចុះ​ត្រួតពិនិត្យ ឆែកឆេរ ទីតាំង​ឃ្លាំង​លេខ​១៦៦៩ បាន​រក​ឃើញ​ទំនិញ​គ្មាន​បង់ពន្ធ​ចំនួន​៧​មុខ ភាគច្រើន​ជា​ប្រហិត នាំ​មក​ពី​ប្រទេស​ថៃ និង​ផ្លែ​ឈើ​នាំ​មក​ពី​ចិន សរុប​ទម្ងន់​ប្រមាណ​ជាង ៧៦​តោន ។

បច្ចុប្បន្ន ទំនិញ​ទាំង​៧​មុខ​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ ក​.​ប​.​ប​. នាំ​យក​មួយ​ចំនួន ទៅ​មន្ទីរពិសោធន៍ ដើម្បី​ពិនិត្យ​គុណភាព​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ