ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​រុ​ស្សី បង្ហាញ​ពី​បំណង​​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​ពាក់ព័ន្ធ​នឹង​សកម្មភាព​មីន

23 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៥ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ជាមួយឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៥ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ជាមួយឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព ​នៃ​សហព័ន្ធ​រុ​ស្ស៉ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ពី​បំណង​របស់​ប្រទេស​រុ​ស្ស៊ី​ក្នុង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​ពាក់ព័ន្ធ​នឹង​សកម្មភាព​មីន​ ។

ឯកឧត្តម Anatoly Borovik បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សមិទ្ធផល​សម្រេច​ពាក់ព័ន្ធ​នឹង​កិច្ចការ​សកម្មភាព​មីន ជាមួយនឹង​ការ​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​ម​ន្ទ្រី ឆ្ពោះទៅ​រក​កម្ពុជា​ គ្មាន​ផល​ប៉ះពាល់​ដោយសារ​មីន​ និង​សំណ​លា់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០៣០​។ ទន្ទឹម​នឹង​នោះ ឯកឧត្តម​អគ្គរដ្ឋទូត បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មីន ​ផ្តល់​នូវ​កិច្ចសហការ និង​ស្វាគមន៍​ចំពោះ​ដំណើរ​ទស​ន្ស​កិច្ច​របស់​គណៈប្រតិភូ និង​មន្ត្រី​ជំនាញ​រុ​ស្ស៊ី ដែល​នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​ក្រោយ សម្រាប់​សិក្សា​ស្វែង​យល់ និង​ដក​បទ​ពិសោធន៍​អំពី​កិច្ច​ប្រតិបត្តិការ​សកម្មភាព​មីន​នៅ​កម្ពុជា​ ។

តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​-​រុ​ស្សី​អស់​រយៈពេល ៦៩​ឆ្នាំ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​រួមចំណែក​របស់​រដ្ឋាភិបាល ​នៃ​សហព័ន្ធ​រុ​ស្សី ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក្នុង​នោះ​ជួយ​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា ផង​ដែរ​។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​សមិទ្ធផល​សម្រេច​បាន និង​ផែនការ​បន្ត​សម្រាប់​វិស័យ​សកម្មភាព​មីន​កម្ពុជា ដែល​ក្នុង​នោះ ឯកឧត្តម​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ចង់​ឃើញ​ណាស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទទួល​បាន​សេចក្ដីសុខ សុខដុម និង​សុវត្ថិភាព​ដូច​គ្នា​និង​គ្រប់​ទីកន្លែង រួច​ផុត​ពី​គំរាមកំហែង​ដោយសារ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

ជាមួយ​គ្នា​នោះ ជា​ការ​ឆ្លើយ​តប តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា នា​ឆ្នាំ​ក្រោយ របស់​គណៈប្រតិភូ និង​មន្ត្រី​ជំនាញ​មក​ពី​ប្រទេស​រុ​ស្ស៊ី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ