សំណាល់គ្រា.ប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកដោយសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨ នៅតែបន្តឆក់យកអាយុជីវិត និងបង្ករបួសដល់ប្រជាពលរដ្ឋ ។

ស្ថិតិពីអាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា ទោះជាផ្ទៃដីបោសសំអាតមីន កាន់តែច្រើន ត្រូវបានអនុវត្តក្រោមការខិតខំដោយជំនាញ ប៉ុន្តែ៩ខែកន្លងទៅនេះ កាកសំណល់នៃសង្គ្រាមទាំងនេះ បានសម្លា.ប់ និងរបួស ប្រជាពលរដ្ឋសរុប៣៤ នាក់ នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ ។

តាមស្ថិតិបានឲ្យដឹងថា វាបានសម្លា.ប់មនុស្ស១០នាក់ និងរបួស២៤នាក់។ ចាប់ពីឆ្នាំ១៩៧៩ ដល់ខែកញ្ញា ឆ្នាំ២០២៥ កាកសំណល់នៃសង្គ្រាមនេះបានឆក់យកជីវិតមនុស្សចំនួនជិត២ម៉ឺននាក់ហើយ និងរបួសពិការប្រមាណជាជាង ៤៥.២៧៦នាក់ ។

តាមការប៉ាន់ប្រមាណគេដឹងថា សង្គ្រាមស៊ីវិលបានបន្សល់ទុកគ្រាប់មីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបពី៤លានទៅ៦លានគ្រាប់ ហើយកម្ពុជាកំពុងតែដាក់ការប្តេជ្ញាចិត្តបោសសំអាតមីនឲ្យអស់នៅក្នុងឆ្នាំ២០៣០ ខាងមុខ ៕
ចែករំលែកព័តមាននេះ