ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ មួយ​ថ្ងៃ​អាច​សើច​ត្រឹមតែ​១​ទៅ​២​នាទី សុខភាព​នឹង​ល្អ​ប្រសើរ​!

4 ម៉ោង មុន
  • ភ្នំពេញ

មូ​យ​ថ្ងៃ ​ប្រសិនបើ​មនុស្ស​ម្នាក់​ៗ​អាច​រករឿង​ដែល​សប្បាយចិត្ត​ហើយ​សើច​អោយ​អស់​ត្រឹមតែ​ពី​១​ទៅ​២​នាទី សុខភាព​របស់​អ្នក​នោះ ​ដឹង​តែ​មាន​ស្ថានភាព​ប្រសើរ​ខុស​ពី​អ្នក​ដែល​អង្គុយតែ​ទូល​ទុក្ខ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គេហទំព័រ ABC Home Health Care…


មូ​យ​ថ្ងៃ ​ប្រសិនបើ​មនុស្ស​ម្នាក់​ៗ​អាច​រករឿង​ដែល​សប្បាយចិត្ត​ហើយ​សើច​អោយ​អស់​ត្រឹមតែ​ពី​១​ទៅ​២​នាទី សុខភាព​របស់​អ្នក​នោះ ​ដឹង​តែ​មាន​ស្ថានភាព​ប្រសើរ​ខុស​ពី​អ្នក​ដែល​អង្គុយតែ​ទូល​ទុក្ខ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គេហទំព័រ ABC Home Health Care ។

ប្រភព​ដដែល​នេះ​បាន​លើក​ឡើង​ថា សំណើច​ប្រចាំ​ថ្ងៃ​ បៀ​ប​ដូច​ជា​ឱសថ​ទិព្វ​ដែល​មនុស្ស​ទទួល​ទាន​ជា​ប្រចាំ​ផង​ដែរ ពីព្រោះ​សំណើច​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ពង្រីក​ថាមពល​និង​កែ​លម្អ​សុខភាព​ជា​រួម​របស់​មនុស្ស​ម្នាក់​ៗ​។

ការ​សិក្សា​បង្ហាញ​ថា សំណើច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម បញ្ចេញ​សារធាតុ Endorphins និង​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​តាម​ធម្មជាតិ ។ វា​ក៏​ជា​វិធីសាស្ត្រ​បង្កើន​កម្រិត​អុកស៊ីហ្សែន​ក្នុង​ចរន្តឈាម ជួយ​ឱ្យ​យើង​ដកដង្ហើម​បាន​ស្រួល​។

វា​ក៏​ជួយ​សម្រាល​ភាព​តានតឹង​ និង​ការ​ថប់​បារម្ភ ដែល​ជា​លទ្ធផល​គឺ​ផ្តល់​ឲ្យ​រាង​កាយ​មនុស្ស​ម្នាក់​ៗ​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ខ្លួន​បាន​។ សំណើច​ក៏​ត្រូវ​បាន​គេ​និយាយ​ថា វា​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់ ដុត​បំផ្លាញ​កាឡូរី​បាន​ច្រើន​ប្រហាក់ប្រហែល​ទៅ​នឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ស្រាល​ៗ​ជា​ច្រើន​នាទី​។

នៅ​វ័យ​កុមារ ​សំណើច​គឺ​មាន​ពី៣០០​ ទៅ​៤០០ដងក្នុង​មួយ​ថ្ងៃ ខណៈ​ពេល​ដែល​មនុស្ស​ពេញវ័យ​សំណើច​មាន​ច្រើន​បំផុត​១៧​ដង​ក្នុង​មួយ​ថ្ងៃជា​មធ្យម ហើយ​អ្នកខ្លះ​សឹងតែ​មិន​បាន​៥​ដង​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ