ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ​ម្នាក់​អះអាង​ថា ធម្មជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ស្រស់​ស្អាត​ជាង​ប្រទេស​ថៃ​៤០០​ដង

4 ម៉ោង មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ការ​ជជែក​វែកញែក​ដ៏​ក្តៅ​គគុក​មួយ​បាន​ផ្ទុះ​ឡើង​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​សាស្ត្រាចារ្យ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​បាន​អះអាង​ថា ទេសភាព​ធម្មជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ស្រស់​ស្អាត​ជាង​ប្រទេស​ថៃ ៤០០ ដង​ឯណោះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Express…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ការ​ជជែក​វែកញែក​ដ៏​ក្តៅ​គគុក​មួយ​បាន​ផ្ទុះ​ឡើង​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​សាស្ត្រាចារ្យ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​បាន​អះអាង​ថា ទេសភាព​ធម្មជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ស្រស់​ស្អាត​ជាង​ប្រទេស​ថៃ ៤០០ ដង​ឯណោះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Express ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៥​។

យោង​តាម​ប្រភព​ពី​គេហទំព័រ​ព័ត៌មាន​ម៉ា​ឡេ​ស៊ី World of Buzz បាន​រាយការណ៍ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Md Amin Md Taff អនុប្រធាន​នៃ​សាកលវិទ្យាល័យ Sultan Idris Education (UPSI) បាន​អះអាង​ថា ធម្មជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​ស្រស់​ស្អាត និង​ត្រូវ​បាន​អភិរក្ស​ច្រើន​ជាង​។ ជាក់ស្តែង ឆ្នេរ Port Dickson របស់​ម៉ា​ឡេ​ស៊ី គឺ​ស្រស់​ស្អាត​ជាង​ឆ្នេរ Ao Nang របស់​ថៃ​។ កោះ Langkawi ស្អាត​ជាង​កោះ Krabi ។ ទឹក​នៅ​កោះ Redang កោះ Mersing និង​សូ​ម្បី​តែ​កោះ Pulau Kapas ថ្លា​ជាង​ទឹក​នៅ​កោះ Phi Phi របស់​ថៃ​។

ទោះ​យ៉ាងណា​ក៏​ដោយ លោក​សាស្ត្រាចារ្យ​បាន​ទទួលស្គាល់​ថា វត្ថុ​អនុស្សាវរីយ៍​នៅ​ថៃ​មាន​តម្លៃ​ថោក​ជាង ខណៈ​នៅ​ម៉ា​ឡេ​ស៊ី​មាន​តម្លៃ​ថ្លៃ​ជាង និង​មាន​កំណត់​ថែម​ទៀត​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ប្រជាជន​ម៉ា​ឡេ​ស៊ី​ជា​ច្រើន​ធ្វើ​ដំណើរ​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​ទៅ​បណ្តា​ប្រទេស​ជិតខាង ដោយ​លោក​បាន​លើក​ឡើង​អំពី​ការ​ចំណាយ​ទាប ម្ហូបអាហារ​មាន​តម្លៃ​ថោក និង​សកម្មភាព​ផ្សេង​ៗ​ជា​ច្រើន ដែល​ជា​ចំណុច​សំខាន់​។

ការ​លើក​ឡើង​របស់​លោក​បាន​បញ្ឆេះ​ការ​ជជែក​ដេញដោល​លើ​បណ្តាញ​សង្គម​។ អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​យល់​ស្រប​នឹង​ទស្សនៈ​របស់​លោក​។ ម្នាក់​ក្នុង​ចំណោម​នោះ​បាន​សរសេរ​ថា​៖ «​គាត់​និយាយ​ត្រូវ​»​។ ម្នាក់​ទៀត​ក៏​បាន​បញ្ចេញមតិ​ថា «​ទីបំផុត​យើង​រក​ឃើញ​អ្នកដឹង​អំពី​រឿង​នេះ ហើយ​កំពុង​លើក​វា​ឡើង​»​។

ទោះ​យ៉ាងណា អ្នក​និយម​លេង​បណ្តាញ​សង្គម​ផ្សេង​ទៀត​បាន​ប្រឆាំង​នឹង​ការ​លើក​ឡើង​នេះ ដោយ​ម្នាក់​ក្នុង​ចំណោម​នោះ​លើក​ឡើង «​តើ​គាត់​ជ្រើសរើស​តួលេខ ៤០០x ដោយ​របៀប​ណា? ហេតុ​អ្វី​មិនមែន​ជា​លេខ ១០ ឬ ១០០​? ក្នុង​នាម​ជា​អ្នក​ធ្វើ​ដំណើរ​ញឹកញាប់​ឆ្លងកាត់​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ ខ្ញុំ​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ខុស​គ្នា​រវាង​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី​។ ប្រជាជន​ថៃ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ពួក​គេ ព្រោះ​វា​សាក​សម​នឹង​ការ​រស់នៅ និង​ចំណូលចិត្ត​ពួក​គេ ខណៈ​ដែល​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​តែ​បន្ត​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​បរទេស​ជា​ច្រើន​។

សូម​ជម្រាប​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​គឺជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ ដោយ​មាន​អ្នកទេសចរ​បរទេស​មក​ដល់​ចំនួន 2២១​លាន​នាក់ បើ​ធៀប​នឹង​ប្រទេស​ថៃ​ដែល​បាន​ស្វាគមន៍​ភ្ញៀវ​បរទេស​ចំនួន ១៧,៥​លាន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ