ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​នេះ​ប្រាប់​ថា​ម៉ាក់​ៗ​កំពុង​លើស​ជាតិ​ស្ករ​ហើយ

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​ដែល​បង្ហាញ​ថា រាង​កាយ​អ្នក​ម្តាយ​លើស​ជាតិ​ស្ករ​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ? ប្រសិនជា​ក្នុង​រយៈពេល​២៤​ម៉ោង អ្នក​ម្តាយ​នោម​លើស​ពី​២០​ដង ទឹកនោម​មាន​ពពុះ​ច្រើន ហើយ​ស្បែក​មាន​លក្ខណៈ​ស្ងួត មាន​ន័យ​ថា ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​អាច​នឹង​កំពុង​តែ​កើនឡើង​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​ដែល​បង្ហាញ​ថា រាង​កាយ​អ្នក​ម្តាយ​លើស​ជាតិ​ស្ករ​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ?

ប្រសិនជា​ក្នុង​រយៈពេល​២៤​ម៉ោង អ្នក​ម្តាយ​នោម​លើស​ពី​២០​ដង ទឹកនោម​មាន​ពពុះ​ច្រើន ហើយ​ស្បែក​មាន​លក្ខណៈ​ស្ងួត មាន​ន័យ​ថា ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​អាច​នឹង​កំពុង​តែ​កើនឡើង​។

នៅ​ពេល​ដែល​អ្នក​ម្តាយ​ប្រែជា​តែងតែ​ឃ្លាន​ខ្លាំង​ខុស​ពី​ធម្មតា ដោយ​ចាប់ផ្តើម​ញ៉ាំ​ច្រើន​ជាង​មុន ក៏​បង្ហាញ​ថា ក្នុង​រាង​កាយ​អ្នក​អាច​នឹង​លើស​ជាតិ​ស្ករ​ផង​ដែរ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ទើប​អាច​ព្យាបាល​បាន​ទាន់​ពេល​។

នៅ​ពេល​ដែល​អ្នក​ម្តាយ​បត់ជើងតូច​ច្រើន សារធាតុ​ទឹក​ក្នុង​រាង​កាយ​នឹង​ប្រែជា​ខ្វះ ដោយ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​តែងតែ​ស្រែក​ទឹក​ខ្លាំង​ណាស់​។ អាកា​រៈ​មួយ​នេះ ក៏​កំពុង​តែ​លួច​ប្រាប់​អ្នក​ម្តាយ​ថា ជាតិ​ស្ករ​លើស​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ