ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​ខ្សែភ្លើង​ឆ.ក់​កណ្តុរ ក្លាយជារឿងអកុសល​ឆ.ក់​កូន​ខ្លួនឯងស្លា.ប់​ក្នុង​ទឹក​ស្រែ

55 វិនាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជា​សារ​មួយ​ជូន​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​ទាំងអស់​សូម​ប្រយ័ត្ន​ដូច​ករណី​នេះ ឪពុក​រាយ​ខ្សែភ្លើង​ត​ដើម្បី​ឆក់​សត្វ​កណ្តុរ​កុំ​ឲ្យ​ស៊ី​ស្រូវ​របស់​គាត់ អ​កុស​ល្យ​បែរជា​ឆក់​កូន​ខ្លួនឯង​អាយុ​ទើបតែ​១០​ឆ្នាំ​ស្លាប់​ទៅ​វិញ ។ ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៨ និង…

ខេត្តកណ្តាល ៖ ជា​សារ​មួយ​ជូន​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​ទាំងអស់​សូម​ប្រយ័ត្ន​ដូច​ករណី​នេះ ឪពុក​រាយ​ខ្សែភ្លើង​ត​ដើម្បី​ឆក់​សត្វ​កណ្តុរ​កុំ​ឲ្យ​ស៊ី​ស្រូវ​របស់​គាត់ អ​កុស​ល្យ​បែរជា​ឆក់​កូន​ខ្លួនឯង​អាយុ​ទើបតែ​១០​ឆ្នាំ​ស្លាប់​ទៅ​វិញ ។

ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៨ និង ៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ស្រះ​ឬ​ស្សី ភូមិ​ឃ្លាំងមឿង​ត្បូង សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា សព​ក្មេង​រង​គ្រោះ​មានឈ្មោះ ជា សុខ​ហេង ភេទ​ប្រុស អាយុ​១០​ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ​ឃ្លាំងមឿង​ត្បូង សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ អា​គុយ​៥០​អំពែ​ចំនួន​មួយ ,​ដុំ​ឆក់​ចំនួន​មួយ ,​ខ្សែលួស​ចំនួន​មួយ​ដុំ ។

មើល​យោង​តាម​ការ​បំ​ភ្លើ​របស់​ឈ្មោះ​រឿង លាង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ ដែល​ត្រូវជា​ម្តាយបង្កើត​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ តែងតែ​ទៅ​ស្រែ​ជាមួយ​ឪពុក​ជា​ប្រចាំ​លុះដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ ឪពុក​បាន​ទៅ​ស្រែ​មុន​ដោយ​មិន​បាន​ទៅ​ជាមួយ​ជន​រង​គ្រោះ​ទេ ឪពុក​បាន​រៀបចំ​ចាប់​អា​គុយ​ឆក់​កណ្ដុរ​រួចរាល់ ក៏​បាន​ដើរទៅ​មើល​ស្រែ​ក្រោម ដោយ​មិន​បានដឹង​ថា​ជន​រង​គ្រោះជា​កូន​ចុះ​ទៅ​តាម​ក្រោយ​ទេ ពេល​ឪពុក​ត្រឡប់​មក​ពី​មើល​ស្រែ​ក្រោម​វិញ​នៅ​វេលា​ម៉ោង ១៨ និង​៣០​នាទី​យប់​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដួល​ផ្កាប់មុខ​ដៃ​ខាងឆ្វេង​ជាប់​ខ្សែលួស ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាល​វាលស្រែ ឪពុក​ក៏​បាន​លើក​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្តង ។ ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ការ​ត្រួតពិនិត្យ ។

បើ​យោង​តាម​ការ​ត្រួតពិនិត្យ​ពី​លោកគ្រូ​ពេទ្យ និង សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់​ប្រាប់​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឆក់​ឧបករណ៍​បំ​លែង​អគ្គិសនី​ដុំ​ឆក់​(​ឆក់​កណ្ដុរ​បណ្ដាល​ឱ្យ​ស្លាប់​កូន​ខ្លួនឯង​ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ