ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ផ្អាក​​ចរាចរណ៍​បណ្តោះអាសន្នពី​​កំណាត់ផ្លូវខេត្តលេខ​២៦៨អា ចាប់ពីទីរួមស្រុកភ្នំស្រុក​ដល់ អាង​ត្រពាំងថ្ម

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ប្រកាស​ធ្វើការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​នូវ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៨​អា ចាប់ពី​គ​.​ម​១៦+០០០ (​ទីរួមស្រុក​ភ្នំស្រុក​) ដល់ គ​.​ម​២៣+០០០…

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ប្រកាស​ធ្វើការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​នូវ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៨​អា ចាប់ពី​គ​.​ម​១៦+០០០ (​ទីរួមស្រុក​ភ្នំស្រុក​) ដល់ គ​.​ម​២៣+០០០ (​អាង​ត្រពាំង​ថ្ម​) ស្ថិត​ក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពីការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើ ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៨​អា​ចាប់ពី​គម​១៦+០០០(​ទីរួមស្រុក​ភ្នំស្រុក​) ដល់​គ​.​ម​២៣-០០០ (​អាង​ត្រពាំង​ថ្ម​) ស្ថិត​ក្នុងស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ
នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹង​ថា​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយ​មាន​ជ័យ សូម​ជម្រាប​ជូនដំណឹង​ដល់ សាធារណជន បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើ ដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​ខេត្ត​លេខ ២៦៨​អា មេត្តា​ជ្រាប​ថា​៖ បន្ទាប់​ពី​ទទួល​រង​ឥទ្ធិពល​ភ្លៀង ធ្លាក់​ជា​បន្តបន្ទាប់ បាន​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិច និង​ហូរ​កាត់​ទីតាំង​មួយ​ចំនួន​លើ​កំណាត់​ផ្លូវ ខេត្ត​លេខ ២៦៨​អា ស្ថិត​ក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

យោង​តាម​ស្ថានភាព​ដូច​បាន​ជម្រាប​ជូន​ខាងលើ និង​ដើម្បី​ថែរក្សា​ផ្លូវថ្នល់ ស្ពាន កុំ​ឲ្យ​បាក់​ស្រុត និង​ធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​ប្រកបដោយ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ មន្ទីរ​សា​ធា​រណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត សូម​ធ្វើការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​នូវ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ ដែល ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ ២៦៨​អា ចាប់ពី​គ​.​ម​១៦+០០០ (​ទីរួមស្រុក​ភ្នំស្រុក​) ដល់ គ​.​ម​២៣+០០០ (​អាង​ត្រពាំង​ថ្ម​) ស្ថិត​ក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​សារ​ជា​ថ្មី ។

ក្រោយ​ពី​ទទួល​បាន​សេចក្តីជូនដំណឹង​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ សង្ឃឹម​យ៉ាង មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធំ​ទាំង​អស់ និង​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​ថែរក្សា ផ្លូវថ្នល់ ស្ពាន​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ