ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស៧នាក់ឆេះស្លា.ប់ក្នុងផ្ទះ​ ដោយ​សារ​អគ្គិ​ភ័យ​នៅរ៉ាក់យ៉​ង

2 ម៉ោង មុន

(ថៃ)៖ តាមប្រភពពី Fire & Rescue Thailand បានបង្ហោះមុននេះថា នៅវេលា​ម៉ោង០២ និង២០នាទីទៀបភ្លឺ​ថ្ងៃទី២ ខែតុលា…

(ថៃ)៖ តាមប្រភពពី Fire & Rescue Thailand បានបង្ហោះមុននេះថា នៅវេលា​ម៉ោង០២ និង២០នាទីទៀបភ្លឺ​ថ្ងៃទី២ ខែតុលា មាន​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​​ពលរដ្ឋស្ថិតនៅ​លើ​ផ្លូវថាងប៉ៃ​២ ឃុំថាប្រាឌូ ស្រុកមឿង ខេត្តរ៉ាក់យ៉ង។

អាជ្ញាធរ​ និងក្រុមអ្នកពន្លត់អគ្គិភ័យ អាច​គ្រប់គ្រង​ភ្លើង​បាន​នៅ​វេលា​ម៉ោង​ប្រហែល​០៣ និង​ទៀបភ្លឺ ។ យោងតាម​ការ​ត្រួតពិនិត្យ​បឋម គេ​បាន​រក​ឃើញ​ថា មាន​ផ្ទះ​រង​ការ​ខូចខាត​ចំនួន​៣​ខ្នង ជា​ពិសេស ​នៅក្នុងផ្ទះ​ដែល​​​ភ្លើងឆេះដំបូងគេ មាន​អ្នក​ស្លាប់សរុបដល់ទៅ​៧ នាក់ ដែល​សុទ្ធសឹង​ជា​សមាជិក​គ្រួសារ​តែ​មួយ រួម​មាន ឪពុក កូនៗ និង​ចៅៗ ។

ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ និង​ការ​ពិនិត្យ​សាកសព គឺ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​របស់​មន្ត្រី​នគរបាល​បន្ត​ទៀត ។

កែសម្រួលដោយ