ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​៣ថ្ងៃជាប់​គ្នា! លិចផ្លូវ ផ្ទះ​សម្បែង ​និង​ខូច​ខាតផល​​ដំណាំ​ នៅ​ស្រុក​បន្ទាយស្រី

2 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ភ្លៀង​ខ្លាំង​មាន​ផ្គរ​រន្ទះ លាយឡំ​និង​ខ្យល់​ក​ន្ទ្រា​ក់ រយៈពេល​៣ ថ្ងៃ​ជាប់​គ្នា​ចាប់ពី​ថ្ងៃ​ទី​២៨-២៩-៣០ ខែកញ្ញា ឆ្នាំ​២០២៥​បណ្តាល​ឱ្យ​លិចលង់ ផ្លូវថ្នល់ សាលា…

ខេត្ត​សៀម​រា​ប ៖ ភ្លៀង​ខ្លាំង​មាន​ផ្គរ​រន្ទះ លាយឡំ​និង​ខ្យល់​ក​ន្ទ្រា​ក់ រយៈពេល​៣ ថ្ងៃ​ជាប់​គ្នា​ចាប់ពី​ថ្ងៃ​ទី​២៨-២៩-៣០ ខែកញ្ញា ឆ្នាំ​២០២៥​បណ្តាល​ឱ្យ​លិចលង់ ផ្លូវថ្នល់ សាលា រៀន មន្ទីរពេទ្យ ផ្ទះសំបែង និង ខូចខាត ដំណាំ​យ៉ាង​ធ្ងន់ធ្ង​រ ​ព្រមទាំង​ប្រកាស​អាសន្ន​នៅ​ស្រុក​បន្ទាយស្រី​ផង​ដែរ​។​

នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ លោក រិ​ន ឡូត អភិបាលស្រុក បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ ចុះ​ពិនិត្យ​ទឹកស្ទឹង​បន្ទាយស្រី កម្ពស់​ទឹក​ឡើង​ខ្លាំង ៥,៨០​ម ដល់​ចំណុច​ប្រកាស​អាសន្ន ៦,០០​ម៉ែត្រ​ និង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​បាន​រួចរាល់ ជាក់ស្តែង​មាន​ប៉ះពាល់​ចំនួន ២​ឃុំ ក្នុងស្រុក​បន្ទាយស្រី រួម​មាន​: ១. ឃុំ​ខ្នារ​សណ្តាយ ៖ ​ទឹក​ហូរ​ដាច់​ផ្លូវ​គ្រួ​ស​ក្រហម ១​កន្លែង នៅ​ភូមិ​ប្រិ​យ៍ ប្រវែង ៥​ម៉ែត្រ -​ភូមិ​បន្ទាយស្រី ទឹក​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៦​គ្រួសារ​ (​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​បន្ទាយស្រី និង​បាន​ចាក​ចេញពី​ទីតាំង​ដែរ​លិច មក​ទីតាំង​សុវត្ថិភាព​រួចរាល់​)​។

២. ឃុំ​ឃុន​រាម : ទឹក​ហូរ​កាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​អង្គ​រមាស ១​កន្លែង នៅ​ភូមិ​ទួល​គ្រួ​ស និង ទឹក​ហូរ​ដាច់​ផ្លូវ ៣​កន្លែង នៅ​ភូមិ​កំ​ព្រហ្ម​(​ផ្លូវ​ម៉ា​ឡេ​) បណ្ដាល​ឱ្យ​មានការ​បាក់​ដី​ខូច​ផ្លូវ​សរុប​ប្រវែង ៤០​ម៉ែត្រ ។ ក្នុង​នោះ​ដែរ ឯកឧត្តម ប្រាក់ សោ ភ័​ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀម​រា បាន​ចុះ​ពិនិត្យ ស្ថានភាព​ទឹក ជំនន់​នៅ​តាម​បណ្តា​ស្រុក មួយ ចំនួន​ក្នុង​ខេត្តសៀមរាប​។ ឯកឧត្តម បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​មាន​ភាព​ម្ចាស់ ការ ក្នុង​ពេល​មាន​គ្រោះ មហន្តរាយ​ធម្មជាតិ​កើត​មាន​ក្នុងភូមិ​សាស្ត្រ​ខ្លួន ត្រូវធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ គឺ​ត្រូវ​ប្រើ​ឱ្យ​អស់​គ្រប់​វិធានការ ក្នុង​ការ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​យើង រស់នៅ​មាន​ភាព​សុខសាន្ត ។

បើ​តាម​ការ​រៀបរាប់​ពី​លោក ព្រឿ​ង ងិ​ក ប្រជា​ពល​រដ្ឋ ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដាន​រុន ឃុំ ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ប្រាប់ នូវ​រសៀល ថ្ងៃ​ទី​១ ខែ តុលា ឆ្នាំ ២០២៥  នេះ​ថា ចំពោះ​នៅ​ស្រុក សូទ្រនិគម ខេត្ត​សៀម រាប ដែល​មាន​ភ្លៀង ធ្លាក់​ខ្លាំង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ បណ្តាល​ឱ្យ មាន​ទឹកជំនន់​លិច លើ​ផ្លូវ គ្រួ​ស​ក្រហម ផ្ទះ​ប្រជា​ពល , សាលារៀន មណ្ឌល​សុខភាព និង ផល​ប៉ះពាល់ ដំណាំ​ដាំ​ដុះ របស់ បងប្អូន ក្នុងភូមិ​ដាន​រុន ឃុំ ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ផង​ដែរ​។

បើ​តាម​ ​លោក ឌី រ៉ា​ដូ អភិបាល រង​ខេត្ត បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ថា ក្រុមការងារ​ខេត្ត​បាន​ចាប់ផ្ដើម​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ស្ដារ​ប្រព័ន្ធ​លូ និង​ប្រឡាយ​រំដោះ​ទឹក នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​តំបន់​ខាងលិច​រង្វង់​មូល​ផ្ការំដួល​ស្វាយ​ធំ រហូត​ដល់​អតីត​ទីតាំង​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ហ្សា ដើម្បី​បង្កើន​ល្បឿន​ទឹក​ហូរ ក៏​ដូច​ជា​រំដោះ​ទឹក ដេ​ី​ម្បី​បញ្ចៀស​បញ្ហា​ជំនន់​ទឹកភ្លៀង​នៅ​ក្នុងភូមិ​សាស្ត្រ​ប៉ែក​ខាងកើត​ក្រុង​សៀមរាប និង ស្រុក​ប្រាសាទបាគង​។​

ការ​យក​គ្រឿងចក្រ​មក​កាយ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​បន្ថែម​នេះ​ដេ​ី​ម្បី​ប​ង្កេ​ី​ន​ល្បឿន​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​ធំ គឺ​កុំឱ្យ​ជន់​លិច​ទីធ្លា​សាធារណៈ ឬ​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​។ តាម​រយៈ​ការ​ដាក់​លូ​ថ្មី ឬ​ពង្រីក​លូ​ដែល​មាន​ស្រាប់​នៅ​តាម​មុខ​ផ្ទះ​នេះ អាច​ការពារ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ មិន​ឱ្យ​ខូចខាត​ដោយសារ​ជំនន់​។

‎​លោក ឈឿ​ន វិចិត្រ អភិបាលរង​ស្រុក​ប្រាសាទបាគង បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ជន់​លិច​នេះ គឺ​ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជា​ច្រើន​ថ្ងៃ​និង​ទឹក​ហូរ​ធ្លាក់​មក​ពី​ឃុំ​អំពិល​បណ្ដាល​ឱ្យ​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​នៃ​ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប ផង​ដែរ​។

លោក បន្ថែម​ថា បញ្ហា​ចម្បង​មួយទៀត​គឺ ប្រព័ន្ធ​លូ​រំដោះ​ទឹក​មាន​សភាព​តូច ហេ​ី​យ​បញ្ហា​ទឹកធំ ដែល​ធ្វើ​ឱ្យ​លំហូរ​ទឹក​មិន​អាច​រំដោះ​បាន​ទាន់​។ លោក​អភិបាលរង​ស្រុក បញ្ជាក់​ទៀត​ថា ក្រោយ​ការ​ស្ដារ​លូ​នេះ ក្រុមការងារ​ខេត្ត​នឹង​បន្ត​សម្រប សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការ ដាក់​លូ​តាម​មុខ​ផ្ទះ​តាម​លទ្ធភាព​ជាក់ស្ដែង​។ ជាមួយ​គ្នា​នេះ លោក​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​នៅ​ក្នុង​លូ ដែល​ធ្វើ​ឱ្យ​ចរន្ត​នៃ​ការ​ហូរ​របស់​ទឹក​មានការ​រអាក់រអួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ